Facebook Twitter Google+ Share

តើនៅពេលដែលទិញទូរសព្ទដៃថ្មីជាពិសេស iPhone X ដំបូងគេគួរតែកំណត់អ្វីមុនគេ ?

2018-2-9 16:06| Menghong

នៅពេលដែលទើបតែទិញទូរសព្ទដៃស្មាតហ្វូនជាពិសេសគ្រប់ម៉ូឌែលរបស់ Apple អ្នកទាំងអស់គ្នាគួរតែធ្វើអ្វីមុនគេ នៅពេលដ ...

នៅពេលដែលទើបតែទិញទូរសព្ទដៃស្មាតហ្វូនជាពិសេសគ្រប់ម៉ូឌែលរបស់ Apple អ្នកទាំងអស់គ្នាគួរតែធ្វើអ្វីមុនគេ នៅពេលដែលទិញផលិតផលនោះយកមកប្រើប្រាស់។ ជាការពិតណាស់ សម្រាប់អ្នកដែលទិញទូរសព្ទដៃថ្មី គឺពិតជាគ្មានមុខងារអ្វីដែលប្លែកនៅក្នុងទូរសព្ទដៃនោះទេ ពោលការកំណត់ WiFi ការកំណត់ Notification , កំណត់ សេវាកម្មមួយចំនួននៅលើនឹងផងដែរ ។ នៅពេលនេះដែរ យើងសូមណែនាំ លោកអ្នកពីមុខងារមួយចំនួនៗដែលអ្នកគួរតែកំណត់មុនគេនៅពេលដែលអ្នកទិញទូរសព្ទដៃថ្មីមកប្រើប្រាស់នោះ ៖   

 
 1/ រក្សាសុវត្ថិភាព

ការរក្សាសុវត្ថិភាព គឺជារឿងដំបូងបង្អស់ដែលអ្នកត្រូវធ្វើ។ ទាក់ទងទៅនឹងសុវត្ថិភាពនេះ ក្រុមហ៊ុន Apple បានបំពាក់នូវបន្ទះស្កេនស្នាមក្រយ៉ៅដៃ និង Face ID សម្រាប់ការពារ។ ដូចនេះ ពេលអ្នកចាប់ផ្ដើមទិញ iPhone មកភ្លាម នោះអ្នកគួរតែកំណត់មុខងារទាំងអស់នេះដើម្បីប្រើប្រាស់។
2/ Find my iPhone

ភាគច្រើននៃអ្នកប្រើប្រាស់ គឺពុំបានចាប់អារម្មណ៍ និងប្រើប្រាស់មុខងារនេះទេ។ ដោយឡែក Fine my iPhone គឺជាមុខងារពិសេសមួយដែលអាចជួយការពារសុវត្ថិភាព និងបង្ហាញទីតាំងនៃ iPhone អ្នកប្រសិនបើបាត់ រឺរកមិនឃើញ។
3/ ទាញយកកម្មវិធីថ្មីៗ
កម្មវិធីសំខាន់ៗមួយចំនួនដែលអ្នកត្រូវទាញយក គឺមានដូចជា Browser កម្មវិធីអ៊ីម៉ែល កាមេរ៉ា និងអ្វីៗជាច្រើនផ្សេងទៀតដែលអ្នកគិតថាមានប្រយោជន៍។ លោកអ្នកអាចរកកម្មវិធីទាំងនេះបានតាមរយៈ App Store ដែលមានស្រាប់លើប្រព័ន្ធដំណើរការ iOS។
4/ កំណត់ Control Center

Control Center គឺជាមុខងារពិសេសមួយដែលដើរតួជាផ្លូវកាត់សម្រាប់អ្នកប្រើប្រាស់ក្នុងការកំណត់នានាដូចជា Airplane Mode, portrait lock និង ពន្លឺអេក្រង់ជាដើម។ ទោះជាយ៉ាងណា សម្រាប់ការកំណត់ស្រាប់មកពីក្នុងប្រអប់គឺមានប្រយោជន៍ ប៉ុន្ដែអ្នកគួរធ្វើការកំណត់សារជាថ្មីដើម្បីឲ្យខ្លួនស្រួលប្រើ និងលឿន។
ដើម្បីដំណើរការកំណត់សារជាថ្មីសូមចូលទៅកាន់ Settings > Control Center > Customize Controls។ បន្ទាប់មកអ្នកអាចកំណត់អ្វីបានតាមចិត្តចង់។
5/ កំណត់លើមុខងារ Location

កម្មវិធីមួយចំនួនតែងត្រូវការការអនុញ្ញាតសម្គាល់ទីតាំងរបស់អ្នក ហើយ Developer ក៏បានផ្ដល់នូវជម្រើស 3សម្រាប់អ្នកប្រើប្រាស់ដែលមានដូចជា Never, While Using រឺ Always។ ទាក់ទងទៅនឹងជម្រើសទាំងនេះ អ្នកអាចកំណត់មួយណាក៏បានអាស្រ័យលើឯកជនភាពរបស់អ្នក។
សរុបសេចក្តីមកនេះគឺជាចំនុចពិសេសទាំង ៥ ចំណុចសម្រាប់លោកអ្នកដែលទើបតែទិញទូរសព្ទដៃប្រភេទ iPhone ឬ iPad ទាំងអស់គ្នា ។ វិធីកំណត់ខាងលើនេះគឺពិតជាមានភាពងាយស្រួល ហើយលោកអ្នកក៏អាចសាកល្បងធ្វើតាមវិធីនេះដោយខ្លួនឯងផងដែរ ។ 

ដោយ៖ Menghong 

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top