Facebook Twitter Google+ Share

បែកធ្លាយថ្មីៗនេះ! ដែលក្រុមហ៊ុន Apple និងត្រូវបានបំពាក់នូវបន្ទះឈីបថ្មីសម្រាប់ Apple Watch និង AR headset

2018-4-6 13:04| Menghong

ថ្មីៗនេះមានព័ត៍មានមួយរបស់ក្រុមហ៊ុន Apple ដែលកំពុងអភិវឌ្ឍបន្ទះអេក្រង់ថ្មីដែលហៅឈ្មោះថា MicroLED ទៅលើនាឡិការដ៏វ ...

ថ្មីៗនេះមានព័ត៍មានមួយរបស់ក្រុមហ៊ុន Apple ដែលកំពុងអភិវឌ្ឍបន្ទះអេក្រង់ថ្មីដែលហៅឈ្មោះថា MicroLED ទៅលើនាឡិការដ៏វៃឆ្លាតម៉ូឌែល Apple Watch ដែលនឹងត្រៀមចេញក្នុងពេលឆាប់ៗនេះ។ នេះបើតាមសេចក្ដីរាយការណ៍ថ្មីមួយពីគេហទំព័រ Appleinsider ។ ក្រុមហ៊ុនដែលនឹងផ្គត់ផ្គង់ប្រភេទអេក្រង់ថ្មីនេះគឺ TSMC ។ ទន្ទឹមនោះក៏មានដំណឹងចចាមអារ៉ាមទៀតថា ផលិតផលបានបំពាក់ Wearable device បច្ចេកវិទ្យា AR ក៏នឹងត្រូវក្រុមហ៊ុនចាប់ផ្ដើមផលិតនៅចុងឆ្នាំ២០១៨ នេះដែរ។

ក្រុមហ៊ុនផលិតឈីបរបស់តៃវ៉ាន់ TSMC នឹងអភិវឌ្ឍបន្ទះ MicroLED ដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុន Apple នេះបើតាមការអះអាងដោយអ្នកវិភាគ Luke Lin មកពីស្ថាប័នស្រាវជ្រាវ Digitime។ បន្ទះអេក្រង់ថ្មីនឹងត្រូវផលិតឡើងឈរលើបែបផែន silicon-based back-planes ហើយនឹងបែងចែកជាពីរខ្នាត។

បន្ទះអេក្រង់ថ្មី MicroLED នឹងមានទំហំ ១,៣អ៊ីញ ទៅ ១,៤ អ៊ីញហើយនឹងបំពាក់នៅលើម៉ូឌែលនាឡិកា Apple Watch ជំនាន់ក្រោយៗ ខណៈពេលដែលជំនាន់ ០,៧អ៊ីញ និង ០,៨អ៊ីញនឹងមានបំពាក់នៅលើ AR wearable device ដែលអាចជាឧបករណ៍ AR headset ផងដែរ 

ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងប្រើតែបន្ទះ MicroLED ថ្មីនេះសម្រាប់នាឡិកា Apple Watch ម៉ូដែល Premium នៅជំហានដំបូង។ ថ្លៃចំណាយក្នុងផលិតកម្ម អាចស្ថិតនៅចន្លោះពី ៤០០% ទៅ ៦០០% ខ្ពស់ជាងការផលិតបន្ទះអេក្រង់ OLED នៅលើ Apple Watch បច្ចុប្បន្ន ដែលមានទំហំប៉ុនគ្នា៕

ដោយ៖ Menghong 


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top