Facebook Twitter Google+ Share

មិនត្រឹមតែមានរូបរាងនិងពណ៍ស្អាតនោះទេ សូម្បីបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនខាងក្នុងក៏មិនចាញ់គេដែរ ... ...

2018-4-6 14:18| Menghong |https://www.phonearena.com/reviews/Apple-iPad-2018-Review_id4513

នៅក្នុងពេលថ្មីៗនេះក្រុមហ៊ុន Apple ទើបតែបានបង្ហាញនូវ iPad មួយម៉ូឌែលមានអេក្រង់ ទំហំ ៩.៧អ៊ីង និងមានកាមេរ៉ាក្រោយ ...

នៅក្នុងពេលថ្មីៗនេះក្រុមហ៊ុន Apple ទើបតែបានបង្ហាញនូវ iPad មួយម៉ូឌែលមានអេក្រង់ ទំហំ ៩.៧អ៊ីង និងមានកាមេរ៉ាក្រោយទំហំ 8 MP និងកាមេរ៉ាមុខ 1.2 MP ដែលជាម៉ូឌែលចុងក្រោយគេបង្អស់នៅក្នុងឆ្នាំ២០១៨នេះ វាមានរូបរាងស្រស់ស្អាតនិងសមត្ថភាពផ្នែកគ្រឿងម៉ាស៊ីនគឺមិនចាញ់ iPad ម៉ូឌែលចាស់ៗនោះទេ ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះម៉ូឌែលមួយនេះគឺ បានបំពាក់ជាមួយគ្រឿងម៉ាស៊ីនដែលបំពាក់ដោយ បន្ទះឈីប Processor A10 ល្បឿនលឿនយកឈ្នះរាល់ iPhone និង iPad មួយចំនួនលើកលែងតែ iPad Pro និង iPhone 8, 8 Plus, X តែប៉ុណ្ណោះ និងអាចដំណើរការជាមួយប៉ិច ស្រដៀងប៉ិចដែលប្រើប្រាស់នៅលើឧបករណ៍ Surface របស់ Microsoft ដែរ ក្នុងការជួយសម្រួលការងារមួយចំនួនពាក់ព័ន្ធនឹងកម្មវិធីសិល្បៈ ឬគំនូរផ្សេងៗ។ 


ប៉ិចរបស់ Apple អាចដំណើរការជាមួយបណ្ដាកម្មវិធី iWork រួមមាន Pages, Notes និងកម្មវិធីមួយចំនួនទៀត។ ការកត់ចំណាំលើ PDFs និងរូបភាពក៏កាន់តែមានភាពងាយស្រួល ខណៈល្បឿនឆ្លើយតបវិញក៏ល្អផងដែរ។ តែអ្នកប្រហែលជាមិនត្រូវការប៉ិចនេះទេ ខណៈប្រើត្រឹមម្រាមដៃ ជួយការងារបានល្អ បើអ្នកមិនចង់ចំណាយលុយបន្ថែម លើកលែងតែអ្នកចង់សាកល្បងវិធីថ្មីលើ iPad។ ល្បឿន LTE លើ iPad មានដល់ទៅ ៣០០Mbps។ ថាមពលថ្ម ប្រើបាន ១០ ម៉ោងដូចនឹង iPad ដទៃទៀតដែរ ពេលប្រើអ៊ីនធឺណិត។ ចំណុចដែលល្អប្រសើរមានតែ Processor និងជម្រើសប៉ិចតែប៉ុណ្ណោះ។
ចំណុចល្អ និងមិនល្អរបស់ប៉ិច Apple រួមមានវាគឺជាចំណុចភ្ញាក់ផ្អើលបំផុតរបស់ iPad ដែលមានសមត្ថភាពគូសវាសនៅលើមុំផ្សេងៗ។ ប៉ិចនេះសាកថ្មបានលឿន ជាមួយនឹង Lighting ដែលមានតម្លៃប្រហែល ៩៩ដុល្លារ ។
និងមានការរចនាស្អាតមួយបែបដែរ ប៉ុន្តែគ្រាន់តែមានគម្របគ្របពីលើ Lightning (សម្រាប់ភ្ជាប់សាកថ្ម) ងាយស្រួលនឹងបាត់។ ម្យ៉ាងទៀត លើ iPad ក៏មិនមានកន្លែងភ្ជាប់ប៉ិចមកជាមួយនោះទេ បើសិនជាយើងមិនទិញសំបកការពារពីខាងក្រៅមក ដែលអាចបំពាក់នូវប៊ិចនេះតាមខ្លួនបាន ។ 


សរុបសេចក្តីមកនេះគឺជាចំណុចសំខាន់មួយសម្រាប់អ្នកដែលកំពុងតែស្វែងរកនូវម៉ូឌែល iPad ចុងក្រោយ Apple នេះ។ សម្រាប់ការបរិច្ឆេទ និងតម្លៃវិញគឺក្រុមហ៊ុន Apple មិនទាន់បានបញ្ជាក់ប្រាប់នៅឡើយទេ គឺទើបតែដាក់បង្ហាញនូវរូបរាង និងបច្ចេកវិទ្យារបស់វាតែប៉ុណ្ណោះ ។  
ប្រភព៖ Phone Areana 
ដោយ៖ Menghong 

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top