Facebook Twitter Google+ Share

បែកធ្លាយទៀតហើយ​ថា Xiaomi Mi 7 នឹងមាន​ឧបករណ៍ទ្រនាប់​ស្កេន​ស្នាមម្រាម​ដៃ​ក្រោម​កញ្ចក់​អេក្រង់

2018-4-7 11:39| Menghong

កាន់តែច្បាស់ទៀតហើយជាមួយនឹងស្មាតហ្វូនម៉ូឌែលចុងក្រោយរបស់ក្រុមហ៊ុន Xiaomi ដែលទើបតែមានព័ត៍មានមួយបានចុះផ្សាយថ ...

កាន់តែច្បាស់ទៀតហើយជាមួយនឹងស្មាតហ្វូនម៉ូឌែលចុងក្រោយរបស់ក្រុមហ៊ុន Xiaomi ដែលទើបតែមានព័ត៍មានមួយបានចុះផ្សាយថា ក្រុមហ៊ុននេះបានផលិតនូវស្មាតហ្វូនមួយម៉ូឌែល Mi 7 ដែលមានទ្រនាប់ស្កេនស្នាមម្រាមដៃក្រោមកញ្ចក់អេក្រង់។ ហើយសម្រាប់បច្ចេកវិទ្យានេះនៅក្នុងពេលបច្ចុប្បន្នគឺមានតែពីរក្រុមហ៊ុនតែប៉ុណ្ណោះ ដែលបានបង្កើតឡើងរួមមានក្រុមហ៊ុន Vivo និង ក្រុមហ៊ុន Xiaomi នេះតែម្តង។ ហើយនៅពេលអនាគតក៏មានក្រុមហ៊ុនដទៃទៀតត្រៀមនឹងផលិតបច្ចេកវិទ្យាសម្រាប់បំពាក់ទៅលើស្មាតហ្វូនម៉ូឌែលទំនើបៗផងដែរ នេះបើយោងតាមព័ត៍មាន Weibo ដែលបានចុះផ្សាយកន្លង។

ជំហ៊ានដំបូង វាគ្រាន់តែជាព័ត៌មានបែកធ្លាយ ស្ថិតក្នុងការ សង្ស័យប៉ុណ្ណោះ ប៉ុន្តែដំណឹងចុងក្រោយបាន បង្ហាញពីការតបមតិរបស់អ្នកគាំទ្រ ដោយនាយកប្រតិបត្តិ ផ្ទាល់តែម្តង លោក Lei Jun ជាអ្នកតបមតិនោះ ព្រោះមានអ្នកគាំទ្រ ជជែកវែកញែក ពីស្មាតហ្វូន Mi 7 ជំនាន់ក្រោយ អាចនឹងមានទ្រនាប់ ស្កេនសម្រាមដៃក្រោម កញ្ចក់អេក្រង់ ទើបពេលនេះ អស់ចម្ងល់ និងការសង្ស័យទៀតហើយ។ អំឡុងពេលនេះ យើងមិនទាន់បានឃើញរូបរាង បែកធ្លាយរបស់ស្មាតហ្វូន នេះនៅឡើយទេ ដូច្នេះយើងក៏មិន អាចបញ្ជាក់ថា វាជាការពិត ឬយ៉ាងណាទេ តែយើងអាចជឿជាក់នូវអ្វី ដែលយើងបានឃើញ ការតបមតិរបស់នាយក ប្រតិបត្តិបាននិយាយផងដែរ។ 
នៅមានព័ត៌មានបែកធ្លាយខ្លះៗ បានបង្ហើបថាស្មាតហ្វូន Mi 7 ម៉ូឌែលចុងក្រោយនេះ អាចមានអេក្រង់ដល់ 5.65 អ៊ីញ, មានក្បាលឆកដូចជា iPhone X , ប្រើឈីប Snapdragon 845, មានរ៉េមទំហំ 8GB និងតម្លៃខ្ទង់ 475 ដុល្លារប៉ុណ្ណោះ ដូច្នេះយើងអាចតាមដាន បន្តទៀត ព្រោះនេះ មិនមែនជាដំណឹងច្បាស់ការ នៅឡើយទេ។ បន្ទាប់ពីបានដឹង ដំណឹងនេះ អ្នកគាំទ្រ ក៏កាន់តែរំជួលចិត្ត ចង់ឃើញរូបរាងពិត របស់ស្មាតហ្វូននេះ។

សរុបសេចក្តីមកនេះគឺជាព័ត៍មានមួយដែលបានបែកធ្លាយ និងជាការតបមតិ របស់នាយកប្រតិបត្តិ Lei Jun នៃក្រុមហ៊ុន Xiaomi ផ្ទាល់តែម្តងដែលមានប្រិយមិត្តបានសាកសួរលោកកន្លងមក ។ ហើយនៅពេលនេះគឺបានដឹងច្បាស់ហើយយើងក៏សង្ឃឹមថា ម៉ូឌែលចុងក្រោយដែលមានបច្ចេកវិទ្យាដ៏ទំនើបមួយនេះ នឹងចេញក្នុងពេលឆាប់ៗនេះ ពីព្រោះតែមានប្រិយមិត្តមិនតិចនោះទេ កំពុងតែទន្ទឹងរកចាំ រូបរាងនិងមុខងារមួយចំនួនដែលក្រុមហ៊ុនបានបំពាក់មកជាមួយវាផងដែរ ។ 

ដោយ៖ Menghong 

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top