Facebook Twitter Google+ Share

កប់ណាស់! ជាមួយរូបរាងនិងក៏ជាគំរូដ៏អសា្ចរ្យរបស់កាសក្តោបត្រចៀក ដែលក្រុម​ហ៊ុន Apple នឹងចេញក្នុងពេលឆាប់ៗនេះ ... ...

2018-4-7 16:07| Menghong |9to5mac

ប្រិយមិត្តបានធ្លាប់ដឹងហើយថា កាលពីមួយរយៈមុន យើងបានឃើញនូវព័ត៌មានមួយ បង្ហាញពីក្រុមហ៊ុន Apple កំពុងតែសម្ងំ ផល ...

ប្រិយមិត្តបានធ្លាប់ដឹងហើយថា កាលពីមួយរយៈមុន យើងបានឃើញនូវព័ត៌មានមួយ បង្ហាញពីក្រុមហ៊ុន Apple កំពុងតែសម្ងំ ផលិតកាសប្រភេទក្តោបត្រចៀកជាប្រភេទ Wireless ដែលវាអាចនឹងជំនួស កាសក្តោបត្រចៀករបស់ក្រុមហ៊ុន Bose និងក្រុមហ៊ុន Beats ដែល Apple តែងតែដាក់នៅក្នុង Promotion ផ្សេងៗ នាពេលកន្លងមកនេះ។ គេក៏បានបញ្ជាក់ថា វាមិនខុសគ្នាប៉ុន្មានពីកាសស្តាប់ត្រចៀក AirPods នោះទេ ប៉ុន្តែវាអាចនឹងមានអ្វី ដែលនឹងល្អជាងនិងមានចំនុចពិសេសច្រើនជាង ទៅលើកាសក្តោបត្រចៀកមួយម៉ូឌែលនេះ។ 


យ៉ាងណាក្តី កាសគម្រូដែលបានឃើញលើកមុននោះត្រូវបានមតិជាច្រើនបាននិយាយថាវាមានចំនុចប្លែកគ្នាតែបន្តិចបន្តួច ពីកាស Bose និង Beat ព្រោះថាវាមានរូបរាង និងរចនាបថស្រដៀងគ្នា ខុសតែត្រង់ការប្តូរ Logo ចេញប៉ុណ្ណោះ។ ហើយសម្រាប់នៅពេលនេះ យើងក៏ទទួលបានដំណឹងថ្មី មកមួយទៀត ជាមួយគំនិតថ្មីដែលក្រុមហ៊ុន Apple  បានផលិតកាសក្តោបត្រចៀក ដែល ត្រូវបានឌីហ្សាញ ដោយលោក Martin Hajek។ បើនិយាយពី រូបរាងរបស់វា គឺមានការច្នៃបញ្ចូលគ្នា ជាមួយរចនាបថ របស់កូនបាសឆ្លាតវៃ Home Pod ជាមួយភ្លើង 6 ពណ៌នៅលើឡូហ្គោ ចំកណ្តាលដូចគ្នា នៃផ្នែកខាងលើ ដែលមានរូបរាងខុសពីកាសដទៃទៀត។ ចំពោះលក្ខណៈសម្បត្តិ ដែលគេបានឌីហ្សាញ មកនេះ គឺវាអាចអោយអ្នក ប្រើបានដោយការបញ្ជា ដោយ Touchscreen បាន, អាចប្រើជាមួយមុខងារ Siri បាន, និងជាកាសប្រភេទ Wireless ។ 


សរុបសេចក្តីមកនេះគឺជាគម្រូឧបករណ៍ទំនើបមួយប្រភេទដែលក្រុមហ៊ុន Apple បានយ៉ាងសម្រិតសម្រាងបំផុត មិនថាការឌីហ្សាញរូបរាងខាងក្រៅ និងគ្រឿងម៉ាស៊ីននោះទេ ។ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ កាសមួយប្រភេទនេះ គឺជាម៉ូឌែលលើដំបូងរបស់ក្រុមហ៊ុន ដែលបានផលិតនូវប្រភេទកាសក្តោបត្រចៀកនេះ​។ សម្រាប់តម្លៃ និងកាលបរិច្ឆទចេញលក់វិញគឺមិនទាន់ដឹងនៅឡើយទេ ពីព្រោះតែមិនទាន់បានបញ្ជាក់ពីក្រុមហ៊ុន Apple ៕ 

ដោយ៖ Menghong 
ប្រភព៖ 9to5mac

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top