Facebook Twitter Google+ Share

តារាសម្តែងដែលកំពុងជាប់រឿងក្តីក្តាំងជាមួយគូដណ្តឹង នី មុន្នីនាថ ចាប់ផ្តើមបែកគំនិតបង្កើត... (មានវីដេអូ) ... ... ... ... ...

2018-4-8 10:12| pisoth | Kohthmey

តារាសម្តែងសម្បុរខ្មែរអង្គររាងតូច នី មុន្នីនាថ បើទោះបីនៅតែកំពុងជាប់រឿងក្តីក្តាំងបោកប្រាស់លុយពីគូដណ្តឹង ...

តារាសម្តែងសម្បុរខ្មែរអង្គររាងតូច នី មុន្នីនាថ បើទោះបីនៅតែកំពុងជាប់រឿងក្តីក្តាំងបោកប្រាស់លុយពីគូដណ្តឹងយ៉ាងណាក្តី តែរូបនាងមើលទៅហាក់ដូចជាមិនខ្វាយខ្វល់អ្វីទាំងអស់ គិតតែពីធ្វើការរកស៊ីធម្មតា ហើយក៏ពុំដែលឃើញរូបនាងពិបាកចិត្តកើតទុក្ខអ្វីធំដុំនោះដែរ ។


បើក្រឡេកមកមើលការងារសិល្បៈ គឺនាងនៅតែមានភាពមមាញឹកជាមួយនឹងអាជីពជាតារាសម្តែង ពិធីករ ក៏ដូចជាកំពុងតែថតនូវខ្សែភាពយន្តជាច្រើនរបស់ស្ថានីយ៍ទូរទស្សន៍ផ្សេងៗផងដែរ ។ គួររំលឹកផងដែរថា នី មុន្នីនាថ ក៏ទើបតែទទួលបានតំណែងជាយាយវរនាថ ដែលជាខ្សែភាពយន្តរបស់ប្រទេសថៃដែលធ្លាប់ទទួលបានកេរ្តិ៍ល្បីល្បាញជាច្រើនជំនាន់រហូតដល់ពេលបច្ចុប្បន្ននេះ ។


យ៉ាងណាមិញកាលពីយប់មិញនេះស្រាប់តែឃើញតារាសម្តែងរូបនេះ ចាប់ផ្តើមបង្កើតនូវមុខរបរថ្មីមួយបន្ថែមទៀត ដែលជាមុខរបរលក់សម្លៀកបំពាក់តាមអនឡាញ ។ ក្នុងនោះផងដែរជាមួយទឹកមុខដ៏រីករាយ នី មុន្នីនាថ ក៏បាននិយាយប្រាប់ផងដែរថា នេះជាលើកទី១ ដែលនាងចាប់ផ្តើម Live Video លក់សម្លៀកបំពាក់តាមបណ្តាញសង្គមហ្វេសប៊ុក ហើយនាងក៏មានលក់ត្រឹមតែសម្លៀកបំពាក់របស់នារីតែប៉ុណ្ណោះ មិនមានលក់សម្លៀកបំពាក់របស់បុរសឡើយ ព្រោះនាងមិនចេះរើសម៉ូតរបស់បុរសនោះទេ ។ ចង់ដឹងឲ្យកាន់តែច្បាស់អាចចូលមើលការ Live Video របស់កញ្ញា នី មុន្នីនាថ ខាងក្រោមនេះបាន៖











Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top