Facebook Twitter Google+ Share

អេនជី កាន់តែខិតជិតចូលមកដល់ថ្ងៃមង្គលការហើយ

2018-4-11 08:38| pisoth | Kohthmey

អតីតតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម សាន់ដេ កញ្ញា អេនជី ពេលនេះនាងហាក់បាត់មុខពីពិភពសិល្បៈស្ទើរតែទាំងស្រុ ...

អតីតតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម សាន់ដេ កញ្ញា អេនជី ពេលនេះនាងហាក់បាត់មុខពីពិភពសិល្បៈស្ទើរតែទាំងស្រុង ហើយរាល់កម្មវិធីរបស់មិត្តសិល្បៈក៏ពុំសូវជាឃើញរូបនាងចូលរួមជាភ្ញៀវកិត្តិយសនោះដែរ ដោយសារតែនាងហាក់មមាញឹកខ្លាំងជាមួយនឹងមុខជំនួញហាងលក់សម្លៀកបំពាក់ និងហាងសាច់អាំង Mr. Oyster ។


គួររំលឹកផងដែរថា តារាចម្រៀងដែលអណ្តែតត្រសែតខ្លួនឆ្ងាយពីពិភពសិល្បៈ ហើយស្រវាចាប់យកអាជីពជាអ្នកជំនួញរូបនេះបើទោះបីជាមិនមានវត្តមានក្នុងពិភពសិល្បៈយ៉ាងណាក្តី ប៉ុន្តែរូបនាងនៅតែទទួលបានការគាំទ្ររហូតមកដល់បច្ចុប្បន្នទៅលើមុខជំនួញ ក៏ដូចជាកេរ្តិ៍ឈ្មោះដែលនៅសេសសល់ ។


យ៉ាងណាមិញកាលពីម្សិលមិញនេះ កញ្ញា អេនជី ក៏បានបង្ហោះនូវរូបថតមួយសន្លឹកផ្គួបជាមួយនឹងពាក្យពេចន៍ដ៏សែនផ្អែមល្ហែមជាមួយនឹងគូដណ្តឹងរបស់នាងថា "ពេលវេលាដែលអូនតែងទន្ទឹងរង់ចាំពេលនេះខិតជិតមកដល់ហើយ អរគុណគ្រប់យ៉ាងដែលធ្វើដើម្បីអូន អរគុណបងដែលចូលមកជីវិតអូន សន្យានឹងអូនណាថាស្រលាញ់គ្នាលុះចាស់កោងខ្នងរៀងៗខ្លួនណា #i_love_you_Mylife"


ទាំងអស់នេះក៏បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ម្ចាស់បទ "កុំទាន់បែកចិត្តពីអូន" រូបនេះក៏ជិតនឹងបញ្ចប់ជីវិតនៅលីវជាមួយនឹងគូដណ្តឹងដែលកំពុងស្រលាញ់គ្នា និងមានជំនួញនៅក្នុងដៃជាមួយគ្នាយ៉ាងច្រើនផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្ររបស់ អេនជី ក៏បានចូលរួមអបអរសាទរចំពោះថ្ងៃដែលនឹងខិតជិតចូលមកដល់សម្រាប់ជីវិតរបស់អតីតតារាចម្រៀងរូបនេះថែមទៀតផង ៕ ដោយ៖ Pisoth










Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top