ព័ត៌មាន កីឡា View Content
Facebook Twitter Google+ Share

ក្រុមតោខៀវ Chelsea អាចនឹងបាត់បង់កីឡាករឆ្នើម Eden Hazard

2018-4-14 13:48| Roger

ក្រុមតោខៀវ Chelsea អាចនឹងបាត់បង់កីឡាករឆ្នើម Eden Hazardដោយសារមិនបានចូលលេងពាន UEFA Champions League រដូវកាលក្រោយ។ Chelsea កំពុង ...

ក្រុមតោខៀវ Chelsea អាចនឹងបាត់បង់កីឡាករឆ្នើម Eden Hazardដោយសារមិនបានចូលលេងពាន UEFA Champions League រដូវកាលក្រោយ។ Chelsea កំពុងឈរលេខ ៥ ក្នុងតារាងលីកហើយចាញ់ក្រុមលេខ ៤ ដល់ទៅ ១០ពិន្ទុឯណោះ ខណៈការប្រកួតលីកអងគ្លេសនៅសល់តែ ៦ប្រកួតទៀតប៉ុណ្ណោះ។ ការបាត់បង់នេះនិយាយហាក់ដូចជាស្រួលៗ តែមិនស្រួលនោះទេព្រោះការចង់បាន Hazard គឺជាការពេញចិត្តរបស់ Zidane ច្រើនជាងប្រធានក្លឹប Real Madrid លោក Perez។ Zidane ត្រូវតែគិតគូររៀបចំសិនថាកីឡាករបច្ចុប្បន្នណាម្នាក់ជាអ្នកត្រូវចាកចេញមុនពេល Hazard មកដល់។  

Hazard អាចនឹងចាកចេញពិតមែនព្រោះមានជម្រើសច្រើន ការចូលរួមជាមួយក្រុមថ្មី , បទពិសោធន៍ថ្មី , ជាពិសេសការចង់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកដែលជានិមិត្តរបស់ខ្លួន(Zidane) និង មួយទៀតការបានលេងពាន UCL នេះឯង។ និយាយតែត្រឹម Real Madrid មិនទាន់ចប់នោះទេ នៅគិតក្លឹបដើមរបស់គេដែរសិនថា Chelsea នឹងលក់ឬអត់? ហើយតម្លៃប៉ុន្មាន? តែទោះជាយ៉ាងណាក៍ដោយករណីបែបនេះមិនខុសពី Continho ចូលរួមជាមួយ Barce នោះទេ បើកីឡាករចង់ចេញពិតមែនមិនយូរមិនឆាប់គេគង់តែនឹងចាកចេញ៕


Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top