Facebook Twitter Google+ Share

"ខ្ញុំនឹងប្រាប់ដល់ពិភពលោកថាតើកូរ៉េខាងជើងមានលក្ខណៈដូចម្ដេច?" នារីម្នាក់បានលាតត្រដាលការពិតនៃរបបដ៏ឃោរឃៅនៃកូរ៉េខាងជើង ...

2018-4-15 08:09| sky | mirror

មិនមានកុមារណាម្នាក់គួរត្រូវបានគេមើលឃើញទេនៅពេលដែល Danbi Kim បានស៊ូទ្រាំមើលដោយភ័យរន្ធត់នៅពេលបុរសបួននាក់និងស ...


មិនមានកុមារណាម្នាក់គួរត្រូវបានគេមើលឃើញទេនៅពេលដែល Danbi Kim បានស៊ូទ្រាំមើលដោយភ័យរន្ធត់នៅពេលបុរសបួននាក់និងស្ត្រីពីរនាក់ត្រូវបានសម្លាប់នៅពីមុខនាង។

ដោយមានអាយុត្រឹមតែ ១០ ឆ្នាំនាង Danbi ស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលត្រូវបានកោះហៅ ដើម្បីធ្វើជាសាក្សីលើទាហានដែលបញ្ចប់ការសម្រចចិត្តដែលនឹងចាកចេញពីកូរ៉េខាងជើង។

ជាច្រើនឆ្នាំក្រោយមក Danbi មានអារម្មណ៍ខឹងយ៉ាងខ្លាំងនៃរបបឃោរឃៅនេះ ដោយរងទារុណកម្ម "អមនុស្សធម៌" អស់រយៈពេល ២៥ ថ្ងៃ។


ហើយថ្ងៃនេះនាងបានបញ្ជាក់ថា ការពិតដ៏គួរឱ្យរន្ធត់នៃជីវិតនៅក្នុងប្រទេសអាថ៌កំបាំង ដែលឥឡូវនេះគ្រប់គ្រងដោយលោកគីមជុងអ៊ុន។

រំលឹកពីការសម្លាប់នេះ នាង Danbi អាយុ ២៦ ឆ្នាំនិយាយថា បុរសបួននាក់និងស្ត្រីពីរនាក់ត្រូវបានគេចងភ្ជាប់នឹងបង្គោលឈើហើយអង្វរសុំមេត្តា។

អ្នកប្រហារជីវិត បានរុំសាកសពរបស់ពួកគេនៅក្នុងថង់ប្លាស្ទិចនិងដាក់ដុំថ្មចូលក្នុងមាត់របស់ពួកគេ។


នាងបានលឺសំលេងនៃការបាញ់ប្រហារ និងបានឃើញការឈឺចាប់របស់ពួកគេក្នុងការតស៊ូ បន្ទាប់មកសម្លេងក៏ស្ងៀមស្ងាត់ក្នុងថ្លុកឈាម។ នាងពិតជាមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនូវអ្វីដែលនាងបានឃើញ ហើយនាងក៏មិនបានញ៉ាំអ្វីអស់ជាច្រើនថ្ងៃដែរ។ 

បងប្រុសរបស់នាងដែលជាមន្រ្តីប៉ូលីសម្នាក់មិនត្រូវបានគេឃើញអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីត្រូវបានគេឃុំក្នុងគុកនយោបាយមួយ។

ខណៈពេលដែល Danbi បានធំធាត់នៅក្នុងយុគសម័យនៅពេលដែលឪពុករបស់លោក ជុងអ៊ុន គឺលោក គីមជុងអ៊ីល បានសម្រេចច្បាប់នៃការគ្រប់គ្រងកូរ៉េខាងជើងដោយនៅតែរក្សាភាពសម្ងាត់ជានិច្ច។

Danbi បាននិយាយថា: "ពិភពលោកដឹងយ៉ាងច្បាស់ពីអ្វីដែលកូរ៉េខាងជើងហួសពីខ្សែភាពយន្តឃោសនា ហើយយើងនឹងរៀនពីរឿងពិតពីមនុស្សដែលរស់នៅទីនោះ។" "រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំហើយខ្ញុំនឹងបន្តប្រាប់ពីរឿងខាងក្នុងនៃប្រទេសកូរ៉េខាងជើង។"


ទីក្រុង Hyesan គឺជាកន្លែងរត់ពន្ធមួយ ដោយសារតែវានៅជិតព្រំដែនចិនដែលនៅផ្នែកត្រឹមតែ ១០ ម៉ែត្រនៅតាមទន្លេរាក់។

Danbi បានចាប់ផ្តើមលក់ឱសថភ្នំបន្ទាប់មកបានធ្វើការជាអ្នករត់ពន្ធ សម្រាប់អ្នកជួញដូរដែលបង្កើតឡើង។ នាងនិយាយថា "ក្រៅពីការរកលុយឱ្យក្រុមគ្រួសាររបស់ខ្ញុំ ការលួចរត់ពន្ធឌីវីឌីបានដាស់តឿនខ្ញុំឱ្យភ្ញាក់ផ្អើលដល់ពិភពលោកទាំងមូល។"

"ខ្ញុំមិនបានគេងពេញមួយយប់ ដើម្បីបញ្ចប់នៅខ្សែភាពយន្តកូរ៉េខាងត្បូង ដែលជាកាមើលខុសច្បាប់ នៅកូរ៉េខាងជើង ព្រោះយើងអាចមើលបានតែព័ត៌មានរបស់រដ្ឋតែប៉ុណ្ណោះ។”

"នៅក្នុងវីដេអូ ខ្ញុំបានឃើញសេរីភាពនៅទូទាំងពិភពលោកមានន័យថា ក្មេងស្រីនិយាយជាមួយក្មេងប្រុស ស្ត្រីអាចលាបពណ៌សក់បាន និងស្លៀកខោខូវប៊យបាន។ "នៅក្នុងប្រទេសកូរ៉េខាងជើងក្មេងស្រីត្រូវបានគេរំពឹងថាត្រូវគោរពវិន័យឲ្យបានជាក់លាក់។”


"ប្រសិនបើយើងស្លៀកសំលៀកបំពាក់ផ្សេងក្រៅពីកាបញ្ជាររបស់កូរ៉េខាងជើង ដែលជាការអភិរក្សយើងនឹងត្រូវបានគេហៅឲ្យឈប់ដោយកងពលតូចយុវជន ហើយត្រូវបានសួរចម្លើយ។ ហេតុអ្វីបានជាអ្នកស្លៀកពាក់ខោរបស់ចក្រភពអង់គ្លេស? តើថ្ងៃកំណើតរបស់លោកគីមអ៊ីលស៊ុងគឺជាអ្វី?"

ការឆ្លើយតបដោយមិនត្រឹមត្រូវនឹងត្រូវបានពួកគេវាយក្បាល ការស្លៀកចេញគល់ភ្លៅឬគូថ ត្រូវបានរាយការណ៍ទៅឪពុកម្តាយ សាលារៀន ឬប៉ូលីស។

នៅឆ្នាំ ២០១០ ព្រឹកមួយនៅវេលាម៉ោង ៤ និង ៣០ នាទីព្រឹកប៉ូលីសសម្ងាត់ Bowibu បានចូលមកក្នុងផ្ទះរបស់នាង Danbi ហើយបានចាប់ខ្លួននាងនិងបងប្រុសដែលជាប៉ូលីស។

អស់រយៈពេល ២៥ ថ្ងៃពួកគេត្រូវបានវាយធ្វើបាប ហើយត្រូវចងឈរអស់ពេលជាច្រើនម៉ោង។ អាហាររបស់ពួកគេគឺត្រឹមតែគ្រាប់ពោត ៣០ គ្រាប់ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។

នាង Danbi បន្ថែមថា "ការធ្វើទារុណកម្មនៅក្នុងស្ថានីយ៍ប៉ូលីសគឺជាឋាននរក។ ប៉ុន្តែនៅក្នុងមណ្ឌលឃុំឃាំងនយោបាយអ្នកត្រូវបានចាត់ទុកដូចជាអ្នកមិនមែនជាមនុស្ស។ យើងត្រូវបានគេឃុំទៅក្នុងរូងមួយនៅជួរភ្នំ ដែលមានក្រណាត់បិទនៅលើភ្នែករបស់យើង។ ខ្ញុំត្រូវបានគេឱ្យមើលខណៈពេល ដែលពួកគេវាយប្រហារបងប្រុសរបស់ខ្ញុំជាមួយនឹងផ្តៅទៅលើស្បែករបស់គាត់។


"នៅពេលដែលពួកគេចងដៃហើយវាយគាត់ខ្ញុំស្រែកយំគ្រប់ៗពេល។ សម្រាប់ខ្ញុំពួកគេបាយកខ្សែរក្រាស់រុំជាប់ជង្គង់របស់ខ្ញុំ ហើយអោយខ្ញុំអង្គុយដូចនេះអស់រយៈពេល ៨ ម៉ោង។ នៅពេលខ្ញុំមិនសារភាពពួកគេបានវាយខ្ញុំជាមួយដំបង។

"Namhoon អាចស្តាប់ខ្ញុំយំនៅពេលយប់ គាត់បាននិយាយថាគាត់នឹងទទួលខុសត្រូវទាំងស្រុង។ ខ្ញុំបានសារភាពថាបានរត់ពន្ធប៉ុន្តែមិនមែនជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរទេ "។

ប្រាំមួយសប្តាហ៍ក្រោយមកនាង Danbi ត្រូវបានដោះលែងប៉ុន្តែបងប្រុសរបស់នាង មិនត្រូវបានគេឃើញចាប់តាំងពីពេលនោះមក។ គាត់ស្ថិតនៅក្នុងចំណោមជំរុំឃុំឃាំងនយោបាយចំនួន ១០០,០០០ នាក់។


នាងបានភៀសខ្លួនកាលពីថ្ងៃទី ១៣ ខែសីហាឆ្នាំ២០១២១ ដែលនាងមានអាយុ ១៩ ឆ្នាំ។ Danbi បានឆ្លងកាត់ចូលទៅក្នុងប្រទេស ចិន ហើយបន្ទាប់មកបានធ្វើដំណើរ ៣,០០០ គីឡូម៉ែត្រទៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទទួលបានសិទ្ធិចូលទៅកូរ៉េខាងត្បូងជាជនភៀសខ្លួន។

ឥឡូវនេះនាងបានរៀបការនិងធ្វើការនៅក្នុងសណ្ឋាគារមួយ ដែលនាងបាននិយាយថា​ "ការចាប់ផ្តើមជីវិតថ្មីមួយគឺមានការលំបាក។ ខ្ញុំតែងតែនិយាយទៅកាន់សាច់ញាតិរបស់ខ្ញុំរាល់សប្តាហ៍តាមទូរស័ព្ទ។ កំហឹងជុំវិញការជាប់គុកបងប្រុសរបស់ខ្ញុំនៅតែដិតក្នុងចិត្តខ្ញុំជានិច្ច៕

ប្រែសម្រួល៖ sky

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top