Facebook Twitter Google+ Share

លោក វ៉្លាឌីមៀរពូទីន បានបញ្ជាឱ្យមានការវាយប្រហារតាមអ៊ិនធ័រណែតលើហេដ្ឋារចនាសម្ព័ន្ធរបស់អង់គ្លេសក្នុងការសងសឹកចំពោះការ ...

2018-4-16 09:35| sky | mirror

ការវាយប្រហារនេះបានកើតមានឡើងខណៈដែលអ្នកស្រី Theresa May ប្រឈមមុខនឹងប្រតិកម្មប្រឆាំងមួយចំពោះការរារាំងសមាជិកសភ ...


ការវាយប្រហារនេះបានកើតមានឡើងខណៈដែលអ្នកស្រី Theresa May ប្រឈមមុខនឹងប្រតិកម្មប្រឆាំងមួយចំពោះការរារាំងសមាជិកសភា មុនពេលចូលរួមក្នុងការវាយប្រហារដឹកនាំដោយអាមេរិក។

គេអះអាងថាពួក Hacker អាចបញ្ចេញព័ត៌មានអាម៉ាស់អំពីអ្នកនយោបាយ ដែលជាផ្នែកមួយនៃសង្គ្រាមកខ្វក់ពីរ ដែលជាការសងសឹកចំពោះការទម្លាក់គ្រាប់បែកលើស៊ីរី។


ប្រមុខចារកម្មក៏មានការភ័យខ្លាចផងដែរ ចំពោះប្រធានាធិបតីរុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារតាមអ៊ីនធឺរណែតដែលអាចបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធដូចជា ប្រព័ន្ធ NHS ការដឹកជញ្ជូន និងប្រព័ន្ធថាមពលជាដើម។

មន្រ្តីស៊ើបការណ៍សម្ងាត់នៅ GCHQ និងក្រសួងការពារជាតិនៅយប់នេះបាននិយាយថា នឹងត្រៀមខ្លួនឆ្លើយតបទៅនឹងសង្គ្រាមអ៊ិនធើរណែតដែលមានលក្ខណៈ "សមាមាត្រ" ។


សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បានវាយប្រហារតំបន់បីកន្លែងនៅក្នុងប្រទេស ស៊ីរី ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារក្លរីនដែលសង្ស័យថាបានសម្លាប់មនុស្សរហូតដល់ ៧៥ នាក់នៅក្នុងការបះបោរលើអតីតក្រុមឧទ្ទាមដ៏រឹងមាំ Douma ៕

ប្រែសម្រួល៖ sky

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top