Facebook Twitter Google+ Share

អគ្គីភ័យមួយបានកើតឡើងនៅអគារ Stratford ជាន់ទី ១៧ ក្នុងទីក្រុងឡុងដ៍

2018-4-16 10:16| sky | mirror

មនុស្សជាង ១០០ នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានអគ្គីភ័យមួយបានផ្ទុះឡើងនៅក្នុងអាគារខ្ពស់មួ ...


មនុស្សជាង ១០០ នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានអគ្គីភ័យមួយបានផ្ទុះឡើងនៅក្នុងអាគារខ្ពស់មួយនៅទីក្រុងឡុងដ៍

ភ្លើងឆាបឆេះផ្ទះល្វែងមួយនៅលើជាន់ទី ១៧ នៅជិតសួនច្បារ Leather Gardens នៅតំបន់ Stratford ។


កងអគ្គិភ័យក្រុងឡុងដ៍បាននិយាយថា ការអំពាវនាវចំនួន ២៤ លើកត្រូវបានធ្វើឡើងបន្ទាប់ពីអគ្គីភ័យបានផ្ទុះឡើងនៅវេលាម៉ោង ១ និង ២២ នាទីព្រឹកថ្ងៃច័ន្ទ។

អ្នកពន្លត់អគ្គីភ័យជាង ៥០ នាក់និងរថយន្តពន្លត់អគ្គីភ័យ ៨ គ្រឿងបានព្យាយាមជួយសង្គ្រោះអគ្គីភ័យមួយនេះ

នៅវេលាម៉ោង ៣ ព្រឹក ក្រុមប៉ុលិសបាននិយាយថា អគ្គីភ័យនេះត្រូវបានគ្រប់គ្រងហើយមិនមានរបាយការណ៍ពីការរងរបួសណាមួយនោះទេ៕

ប្រែសម្រួល៖ sky

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top