Facebook Twitter Google+ Share

វ៉ាក់សាំងរុក្ខជាតិប្រភេទ រីបូនុយក្លេអ៊ិក អាស៊ីត (RNA) អាចជំនួសថ្នាំសម្លាប់សត្វល្អិតបាន (មានវីដេអូរ) ...

2018-4-16 13:54| Jackie | tomonews

ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសហ្វាំងឡង់ និងបារាំង បានបង្កើតឡើងនូវវិធីសាស្ត្រការពារថ្មីមួយ ដោយការប្រើប ...

ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសហ្វាំងឡង់ និងបារាំង បានបង្កើតឡើងនូវវិធីសាស្ត្រការពារថ្មីមួយ ដោយការប្រើប្រាស់វ៉ាក់សាំងទៅលើរុក្ខជាតិ ដើម្បីទប់ស្កាត់ប្រឆាំងទៅនឹងសត្វល្អិតចង្រៃ និងភ្នាក់ងារចម្លងជំងឺផ្សេងៗដល់រុក្ខជាតិទាំងពួង ។


ទីក្រុង ហ៊ែលស៊ីនគី ៖ ប្រភេទថ្នាំសម្លាប់សត្វល្អិតមួយចំនួនដែលប្រជាកសិករទម្លាប់ប្រើបា្រស់ទៅលើដំណាំរបស់់ខ្លួនដើម្បីទប់់ស្កាត់ពីការបំផ្លិចបំផ្លាញដោយសត្វល្អិតចង្រៃទាំងពួង សុទ្ធតែជាអាវុធមុខពីរ ។ ដើម្បីដោះស្រាយលើបញ្ហាទាំងនេះ ក្រុមអ្នកវិទ្យាសាស្ត្រឥឡូវកំពុងតែស្វះស្វែងរិះរកនូវវិធីសាស្ត្រថ្មីមកជំនួសថ្នាំទាំងនោះ គឺដោយវ៉ាក់សាំងរុក្ខជាតិដែលមានមូលដ្ឋានពី រីបូនុយក្លេអ៊ិក អាស៊ីត (Ribonucleic Acid) និងមានលក្ខណៈធម្មជាតិជាងថ្នាំដែលផ្តល់ទុក្ខទោសទាំងនោះ ។

នាយកដ្ឋានកសិកម្មរបស់អាមេរិកបានប៉ាន់ប្រមាណថា បើពុំមានថ្នាំសម្លាប់សត្វល្អិតទេ នោះបា្រកដណាស់ថា ៧០%នៃដំណាំទូទាំងពិភពលោកនឹងរងការបាត់បង់ដោយសត្វចង្រៃទាំងនោះជាមិនខាន ។ ប៉ុន្តែទោះយ៉ាងណា ថ្នាំគីមីទាំងនោះមានផ្ទុកសារជាតិពុល ដែលអាចសម្លាប់សត្វល្អិត ហើយក៏ផ្តល់ផលអវិជ្ជមានដល់បរិស្ថានជុំវិញនោះផងដែរ ។


ម៉ូលេគុលរបស់ RNA នៅក្នុងវ៉ាក់សាំងមិនផ្តល់ផលប៉ះពាល់អវិជ្ជមានដល់រុក្ខជាតិទាំងឡាយណាដែលទទួលឥទ្ធិពល់ពីវានោះទេ ផ្ទុយទៅវិញវាបែរជាងាយនឹងសាបរលាយទៅវិញដោយឯកឯងក្នុងរយៈពេលយ៉ាងខ្លីទៀងផង ។


ប្រភព ៖ tomonews 
ប្រែសម្រួលដោយ ៖ Jackie

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top