Facebook Twitter Google+ Share

ស៊ូ ស៊ីរីកា ប្រកាសឈប់ពីវិស័យសិល្បៈ ក្រោមហេតុផល.....

2018-4-18 14:58| pisoth | Kohthmey

តារាចម្រៀងនៅក្នុងផលិតកម្មថោន ដែលផ្តើមពន្លកចេញមកពីកម្មវិធី The Voice Cambodia រដូវកាលទី១ កញ្ញាស៊ូ ស៊ីរីកា នាងបានហ ...

តារាចម្រៀងនៅក្នុងផលិតកម្មថោន ដែលផ្តើមពន្លកចេញមកពីកម្មវិធី The Voice Cambodia រដូវកាលទី១ កញ្ញា ស៊ូ ស៊ីរីកា នាងបានហក់លោតចេញពីផលិតកម្មរស្មីហង្សមាស ស្របពេលដែលនាងពុំទទួលបានពានរង្វាន់ក្នុងកម្មវិធីរបស់ទូរទស្សន៍មួយនេះ ហើយមកស្រវ៉ាអាជីពជាអ្នកចម្រៀងពេញសិទ្ធិនៅក្នុងផលិតកម្មថោន រហូតមកដល់បច្ចុប្បន្ន ។


យ៉ាងណាមិញបទចម្រៀងរបស់ម្ចាស់បទ "ស្រលាញ់បងលើសហើយ" ហាក់ពុំសូវមានបទណាមួយឲ្យផ្ទុះខ្លាំងនោះទេ ខណៈពេលដែលដើរចូលមកក្នុងអាជីពសិល្បៈក្នុងផលិតកម្មថោន ។ បទចម្រៀងរបស់នាងមានចេញលក់នៅលើទីផ្សារជាហូរហែដែរ ប៉ុន្តែការគាំទ្រហាក់មិនមានការងើបឡើងទាល់តែសោះ ។


រហូតមកដល់កាលពីម្សិលមិញនេះ កញ្ញា ស៊ូ ស៊ីរីកា ក៏បានប្រកាសតាមគណនីហ្វេសប៊ុករបស់នាងក្តែងៗថា នាងនឹងដើរចេញពីវិថីសិល្បៈ "ឈប់ជាស្ថាពរ ទីបំផុតខ្ញុំបានជីវិតខ្ញុំមកវិញហើយ វិស័យដែលគួរឲ្យខ្លាច វិស័យតស៊ូគ្មានន័យហត់ណាស់ សង្ឃឹមថាការងារថ្មីរបស់ខ្ញុំបងប្អូននៅតែគាំទ្រ ហើយជួយទិញទាំងអស់គ្នាណា"


នេះជាការរៀបរាប់ពីការចង់ចាកចេញពីវិស័យសិល្បៈរបស់តារាចម្រៀងស្រីវ័យក្មេង ស៊ូ ស៊ីរីកា ។ ក្នុងនោះផងដែរក៏មានអ្នកគាំទ្ររូបនាងមិនតិចអ្នកទេដែលមិនអាចទទួលយកបានចំពោះការបោះបង់មួយនេះ ហើយក៏មានមិត្តភក្តិមួយចំនួនរបស់នាងនៅរង់ចាំលើកទឹកចិត្តនាងបន្ថែមផងដែរ ៕ អត្ថបទ៖ Pisoth




Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top