Facebook Twitter Google+ Share

ចប់បាត់! អ្នកមានឈាមប្រភេទអូ (O) គិតម៉េចទៅបើចឹងនោះ

2018-5-5 13:58| Jackie | tomonews

តូក្យូ ៖ ក្រុមអ្នកស្រាវជា្រវនៅប្រទេសជប៉ុនបានសម្លឹងទៅមើលកំណត់ត្រាវេជ្ជសាស្ត្រនៃអ្នកជំងឺស្លុតអារម្មណ៍ធ្ ...

តូក្យូ ៖ ក្រុមអ្នកស្រាវជា្រវនៅប្រទេសជប៉ុនបានសម្លឹងទៅមើលកំណត់ត្រាវេជ្ជសាស្ត្រនៃអ្នកជំងឺស្លុតអារម្មណ៍ធ្ងន់ធ្ងរចំនួន ៩០១នាក់ដែលបានទៅរកការព្យាបាលនៅមជ្ឈមណ្ឌលសង្គ្រោះផ្លូវអារម្មណ៍មួយកន្លែងក្នុងចំណោមពីរក្នុងប្រទេសជប៉ុន គិតចាប់ពីឆ្នាំ ២០១៣ ដល់ ២០១៦ ។


ក្រុមជំនាញបានរកឃើញថា អ្នកជំងឺភាគច្រើនដែលមានឈាមប្រភេទអូ O មានអត្រាមរណៈដល់ទៅ ២៨% ខណៈដែលអត្រាស្លាប់នៃអ្នកជំងឺដែលមានឈាមប្រភេទផ្សេងៗសរុបចូលគ្នាទាំងអស់មានត្រឹមតែ ១១% ប៉ុណ្ណោះ ។ ប្រធានក្រុមផ្នែកស្រាវជាវលោកវេជ្ជបណ្ឌិត វ៉ាទូរូ តាកាយាម៉ាក់ (Waturu Takayama) ដែលមកពីសាកលវិទ្យាល័យទន្តពេទ្យ និង វេជ្ជសាស្ត្រ នៃទីក្រុងតូក្យូ បានមានប្រសាសន៍ថា “ការសិក្សាថ្មីៗជាច្រើនបង្ហាញថា ឈាមប្រភេទអូ O អាចជាកត្តាប្រឈមដ៏គ្រោះថ្នាក់មួយនៃជំងឺធ្លាក់ឈាម ។”


“មនុស្សដែលមានឈាមប្រភេទអូ O មានកំណកប្រូតេអ៊ីនក្នុងឈាមកម្រិតទាប ដែលគេស្គាល់ថាជា ហ្វាន់ វីលីប្រាណថ៍ ហ្វែកទ័រ (von Willebrand Factor) ហៅកាត់ថា vWF ។ អាស្រ័យហេតុនេះហើយ កំណកប្រូតេអ៊ីនក្នុងឈាមកម្រិតទាប ឬ vWF ចាត់ទុកជាការបកស្រាយដែលអាចទៅរួចមួយចំពោះការកើនឡើងនៃអត្រាមរណៈរបស
អ្នកជំងឺដែលមានឈាមប្រភេទ O ដូចដែលបានសង្កេតតាមដានក្នុងអំឡុងពេលសិក្សាស្រាវជា្រវជាក់ស្តែង” នេះបើតាមកំណត់ត្រារបស់ក្រុមអ្នកស្រាវជ្រាវ ៕


ប្រភព ៖ tomonews
ប្រែសម្រួលដោយ ៖ Jackie

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top