Facebook Twitter Google+ Share

រូបភាព Teaser ដែលបង្ហាញពីស្មាតហ្វូន Lenovo Z5 ពិតជាមានគែមលាតពាសពេញអេក្រង់តែម្តង

2018-5-13 08:00| Menghong | GSM Arena

ដូចដែលយើងបានដឹងស្រាប់ហើយថានូវព័ត៍មានជាច្រើនដែលបានចុះនៅលើគេហទំព័រមួយចំនួនពីស្មាតហ្វូនដែលអេក្រង់ឆក Notch ...

ដូចដែលយើងបានដឹងស្រាប់ហើយថានូវព័ត៍មានជាច្រើនដែលបានចុះនៅលើគេហទំព័រមួយចំនួនពីស្មាតហ្វូនដែលអេក្រង់ឆក Notch នេះ ។ ស្របពេលដែលចាប់តាំងពីស្មាតហ្វូនដែលមានក្បាលឆក iPhone X បានចេញលក់ជាផ្លូវការនៅលើទីផ្សារមក ក៏មានក្រុមហ៊ុនធំៗដែលដំណើរការដោយ Android មួយចំនួនបានយកបច្ចេកវិទ្យានេះទៅបំពាក់នៅលើទូរសព្ទម៉ូឌែលថ្មីរបស់ខ្លួនផងដែរ ដែលមានក្រុមហ៊ុន Oppo , Huawei , OnePlus និងក្រុមហ៊ុន Lenovo ។

យ៉ាងណាក៏ដោយ ក្នុងពេលថ្មីៗមានគេហទំព័រមួយដែលមានឈ្មោះថា Weibo របស់ចិនបានបញ្ជេញនូវរូប Teaser ស្មាតហ្វូនជាមួយបច្ចេកវិទ្យាថ្មីក្បាលឆករបស់ក្រុមហ៊ុន Lenovo ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ត្រូវបានគេដាក់ឈ្មោះថា Lenovo Z5 ទៀតផង។ 

បើយើងក្រលេកមើលទៅតាមរូបភាពដែលបានបង្ហាញទន្ទឹមគ្នាពីរនៅខាងក្រោមនេះ ស្មាតហ្វូននេះ មានអេក្រង់លាត ពាសពេញផ្ទៃខាងមុខ តែគ្មានក្បាលឆកឡើយ ហើយក៏មិនឃើញមាន កន្លែងដាក់កាមេរ៉ា សម្រាប់ថត Selfie ក៏ដូចជារន្ធ ស្ដាប់សម្លេង និងមួយទៀតមិនមានអេក្រង់ថ្ងាសឆកទេគឺពាសដោយអេក្រង់លាតសុទ្ធតែម្តង ។ ដូច្នេះយើងមិនទាន់ដឹងថាក្រុមហ៊ុនមួយនេះ នឹងយកស្ទាយមួយណាក្នុងចំណោមម៉ូដទាំងពីរនេះមកចែកជូនអ្នកគាំទ្ររបស់ខ្លួននោះទេ ។ 

សរុបសេចក្តីមកនេះគឺជាការបែកធ្លាយព័ត៍មានមួយដោយគេហទំព័រ Weibo ដែលបានបង្ហាញនូវទូរសព្ទដៃស្មាតហ្វូនម៉ូឌែល Lenovo Z5 នេះ ។ សម្រាប់ព័ត៍មានបន្ថែមពីមុខងារថ្មីរបស់ទូរសព្ទដៃនេះកោះថ្មីនឹងបង្ហាញបន្តទៀតពីព្រោះតែនៅពេលនេះក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេ ។  

ប្រភព៖ GSM Arena 
ប្រែសម្រួល៖ Menghong 

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top