Facebook Twitter Google+ Share

ម៉ៅ ហាជី ត្រូវទស្សនិកជនរិះគន់យ៉ាងចាស់ដៃចំពោះបទចម្រៀង... (មានវីដេអូ)

2018-5-12 11:33| HooTa | Kohthmey

អតីតបេក្ខភាព Top 3 ក្នុងកម្មវិធី Cambodian Idol រដូវកាលទី១ លោក ម៉ៅ ហាជី ដែលឥលូវជាតារាចម្រៀងប្រចាំផលិតកម្មថោន ហើយក៏ ...

អតីតបេក្ខភាព Top 3 ក្នុងកម្មវិធី Cambodian Idol រដូវកាលទី១ លោក ម៉ៅ ហាជី ដែលឥលូវជាតារាចម្រៀងប្រចាំផលិតកម្មថោន ហើយក៏ជាតារាដែលមានសម្លេងពិរោះក្រអូនក្រអៅថែមទៀតផង ។ បទចម្រៀងរបស់តារាចម្រៀងដែលមកពីខេត្តបាត់ដំបងរូបនេះ ភាគច្រើនបានចាក់ដោតដួងចិត្តមនុស្សគ្រប់វ័យ និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជននៅក្នុងពេលប្រឡងកម្មវិធីពិភពលោកមួយនេះ ។


គួររំលឹកផងដែរថា អតីតបេក្ខភាពដែលជិតនឹងទទួលពានរូបនេះ សព្វថ្ងៃប្រជាប្រិយភាពហាក់ដូចជានៅគាំងមួយកន្លែង មិនសូវជាមានបទចម្រៀងដែលអាចឆាបឆក់យកបេះដូងរបស់ទស្សនិកជនដូចពេលដែលរូបលោកចូលប្រឡងចម្រៀងដំបូងនោះទេ ។


យ៉ាងណាមិញប្រមាណជា ២ថ្ងៃ មុនតារាចម្រៀងសម្បុរខ្មែរអង្គររូបនេះបានបញ្ចេញនូវបទចម្រៀងមួយបទដែលមានចំណងជើងថា "វិលមកវិញអូន" ដែលជាបទចម្រៀងចម្លងយ៉ាងថ្មីស្រឡាងពីប្រទេសថៃ បានធ្វើឲ្យផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រិយមិត្តដែលនិយមស្តាប់បទចម្រៀងរបស់លោក ។


ក្នុងនោះផងដែរ មតិដែលរិះគន់ទៅលើរូបកំលោះសង្ហា ម៉ៅ ហាជី គឺសុទ្ធតែបន្ទោសបង្អាប់យ៉ាងធ្ងន់ធ្ងរដែលរូបលោកបែរជាចិត្តធំហ៊ានយកបទចម្រៀងកំពុងតែល្បីនៅក្នុងប្រទេសថៃ មកកាឡៃជាបទរបស់ខ្លួនឯងទាំងមិនមានអៀនខ្មាសអ្វីទាំងអស់ ។ ចង់ដឹងថាបទចម្រៀងដើម បទចម្រៀងចម្លង អត្ថន័យបទចម្រៀង និងមតិរិះគន់យ៉ាងណាខ្លះទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 













អត្ថបទ៖ HooTa


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top