Facebook Twitter Google+ Share

បញ្ចាំងសារជាថ្មីរឿង ទឹកចិត្តម្តាយសម័យថ្មី នៅគ្រប់រោងភាពយន្ត Legend ក្នុងថ្ងៃទិវាគុណម្តាយ (មានវីដេអូ) ... ... ...

2018-5-12 14:10| HooTa | Kohthmey

ខ្សែភាពយន្តរឿងទឹកចិត្តអ្នកម្តាយសម័យថ្មី បានបង្ហាញពីការអប់រំជាច្រើន ដែលចង់អប់រំឱ្យកូនៗគ្រប់គ្នាស្គាល់ព ...

ខ្សែភាពយន្តរឿង ទឹកចិត្តអ្នកម្តាយសម័យថ្មី បានបង្ហាញពីការអប់រំជាច្រើន ដែលចង់អប់រំឱ្យកូនៗគ្រប់គ្នាស្គាល់ពីទឹកចិត្តរបស់ម្តាយដែលមានចំពោះកូនៗ ហើយចង់ឱ្យ​មិិត្តយុវវ័យទាំងអស់ចេះស្រលាញ់ និងគោរពម្តាយ ព្រោះគាត់គឺជាអ្នកមានគុណធំជាងគេបំផុត ដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន និងប្តី ដោយមិនគិតពីខ្លួនឯងនោះទេ  ។​


ទឹកចិត្តម្តាយសម័យ ជាប្រភេទរឿងភាគខ្នាតធំដំបូងគេបង្អស់ដែលនិយាយរៀបរាប់ពីទំហំនៃទឹកចិត្តរបស់មាតាលើសកលលោក ដោយព្រមលះបង់គ្រប់យ៉ាងទាំងអស់ ដើម្បីប្តូរមកវិញនូវសេចក្តីសុខរបស់កូនៗគ្រប់គ្នា ។ ម្តាយហត់ ម្តាយនឿយ ម្តាយលំបាក កូនមិនដែលបានដឹងនោះទេ ប៉ុន្តែម៉ែតែងតែដឹងពីសុខទុក្ខរបស់កូនៗគ្រប់ពេលវេលាទាំងអស់ ។


យ៉ាងណាមិញផលិតកម្មថោន ដែលបានបង្កើតរឿងមួយនេះឡើងក៏ទទួលបាននូវពានរង្វាន់ធំដ៏អស្ចារ្យដែលមានអ្នកទស្សនាច្រើន ហើយនិងជារឿងដែលអ្នកនិពន្ធសម្រិតសម្រាំងយ៉ាងពិសេសរហូតទទួលបានពានអ្នកនិពន្ធឆ្នើមបំផុតក្នុងឆ្នាំ២០១៧ ។


គួរឲ្យចាប់អារម្មណ៍ផងដែរសម្រាប់នៅក្នុងថ្ងៃស្អែកនេះ ដែលត្រូវនឹងថ្ងៃនៃទិវារំលឹកគុណមាតាលើពិភពលោក ផលិតកម្មថោនក៏បានរៀបចំចាក់បញ្ចាំងរឿងមួយនេះសារជាថ្មី ដើម្បីឱ្យទស្សនិកជនបានទស្សនាខ្សែរឿងដ៏មានអត្ថន័យ និងកម្សត់រកទីបញ្ចប់គ្មានត្រឹមតែថ្ងៃទី១៣ មួយថ្ងៃតែប៉ុណ្ណោះ ។ ការចាក់បញ្ចាំងនេះនឹងធ្វើឡើងតែនៅក្នុងរោងភាពយន្ត Legend គ្រប់សាខា ហើយលោកអ្នកក៏អាចរកជាវសំបុត្របានចាប់ពីថ្ងៃនេះផងដែរ ៕







អត្ថបទ៖ HooTa


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top