Facebook Twitter Google+ Share

តារាចម្រៀងស្រីប្រចាំផលិតកម្ម TOWN កញ្ញា ស៊ូ សីរុីកា បានបញ្ចេញអារម្មណ៍យ៉ាងក្តុកក្តួលនៅថ្ងៃ...

2018-5-15 08:40| HooTa | Kohthmey

អតីតបេក្ខភាពក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ បន្ទាប់ពីត្រូវបានជម្រុះចេញមក ខណៈពេលនេះបានក ...

អតីតបេក្ខភាពក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ បន្ទាប់ពីត្រូវបានជម្រុះចេញមក ខណៈពេលនេះបានក្លាយជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្មថោន ប្រមាណជាជាង ២ឆ្នាំ មកហើយ ។ 


តារាចម្រៀងស្រីប្រចាំផលិតកម្ម Town រូបនេះគឺធ្លាប់បានប្រកាសព័ត៌មានរបស់ខ្លួនតាមរយៈការផុស Status នៅលើគណនី Facebook ផ្ទាល់ខ្លួនថា កញ្ញាបានបញ្ចប់អាជីពសិល្បៈរួចរាល់អស់ហើយ  ប៉ុន្តែរូបនាងក៏មិនបានបកស្រាយអ្វីច្រើនទេ គ្រាន់បញ្ជាក់តាមរយៈ status ថាពេលខណៈស្ថិតនៅក្នុងរង្វង់សិល្បៈ រូបនាងហាក់ដូចជាមានសម្ពាធបន្តិចបន្តូចដែលធ្វើឲ្យពិបាកបន្តនៅលើវិថីសិល្បៈដែលគួរឲ្យខ្លាចនេះទៀតណាស់ ។ យ៉ាងណាមិញក្រោយមកនាយកគ្រប់គ្រងនៃផលិតកម្ម និងទូរទស្សន៍ថោន លោក មាស សុខរតនៈ ក៏បានចេញមុខបកស្រាយថារឿងទាំងនោះមិនមែនជាការពិតនោះទេ ដែលនេះគ្រាន់ជាអារម្មណ៍ក្មេងមួយឆាវតែប៉ុណ្ណោះ ។


ដោយឡែកបកមកកាន់ជីវិតផ្ទាល់ខ្លួនរបស់ម្ចាស់បទ "ស្រលាញ់បងលើសហើយ" រូបនេះកាលម្សិលមិញដែលត្រូវជាថ្ងៃបុណ្យមាតា កញ្ញាក៏បានបញ្ចេញអារម្មណ៍ក្នុងចិត្តយ៉ាងក្តុកក្តូល និងសោកសៅទៅកាន់អ្នកម្តាយកម្សត់របស់រូបនាងថា "Happy Mother’s Day កូននឹកម៉ែខ្លាំងណាស់ឆ្នាំមុនម៉ែនៅក្បែរកូនចុះឆ្នាំនេះហេតុអីម៉ែទៅចោលកូន ពេលនេះកូនគ្មានម៉ែនៅជិតដូចពេលមុន សល់តែរូបថតប៉ុណ្ណោះ តែកូនមិនដែលភ្លេចម៉ែទេ អរគុណដែលបានផ្តល់កំណើតអោយកូន អរគុណដែលធ្វើគ្រប់យ៉ាងដើម្បីកូន អរគុណដែលទោះជាហត់នឿយយ៉ាងណាមិនដែលរអ៊ូរដាក់កូន អរគុណដែលស្រលាញ់កូន អរគុណដែលបានផ្តល់ដំបូន្មានដ៏ល្អនិងបង្រៀនកូនអោយចេះការងារស្ត្រីមេផ្ទះទោះមិនបាន១០០% កូនស្រលាញ់ម៉ាក់ខ្លាំងបំផុត កូនសុំអោយជាតិក្រោយកើតជាកូនម៉ែទៀតណាម៉ែ" ។


ទាំងអស់នេះស្តែងឲ្យឃើញពីចិត្តនឹករលឹកជាខ្លាំងទៅកាន់អ្នកម្តាយដែលទើបនឹងឃ្លាតចាកចេញក្នុងរយៈពេលមិនទាន់ទាំងបាន ១ឆ្នាំ ផង ហើយក៏បានធ្វើឲ្យតារាចម្រៀងស្រីរូបនេះកើតទុក្ខមិនសុខចិត្ត ចង់ឲ្យម្តាយត្រឡប់មកវិញ ប៉ុន្តែគ្រប់យ៉ាងបានត្រឹមតែស្ថិតនៅក្នុងការស្រមើស្រមៃតែប៉ុណ្ណោះ ៕ អត្ថបទដោយ៖ HooTa


 




Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top