Facebook Twitter Google+ Share

ជីវិតសត្វសមុទ្រថ្មីរាប់សិបប្រភេទត្រូវបានប្រទះឃើញនៅដែនសមុទ្រ បឺមូដា

2018-5-15 16:39| Jackie | tomonews

បឺមូដា (Bermuda) ៖ ក្រុអ្នកវិទ្យាសាស្ត្រស្រាវជ្រាវសមុទ្របានប្រទះឃើញជីវិតថ្មីជាង ១០០ប្រភេទនៅក្នុងទឹកជុំវិញត ...

បឺមូដា (Bermuda) ៖ ក្រុអ្នកវិទ្យាសាស្ត្រស្រាវជ្រាវសមុទ្របានប្រទះឃើញជីវិតថ្មីជាង ១០០ប្រភេទនៅក្នុងទឹកជុំវិញតំបន់ បឺមូដា ។
ក្រុមគម្រោង ណិកថុន (Nekton) បានប្រើប្រាស់ឧបករណ៍ពិសេសដែលរួមមានឧបករណ៍ប្រើប្រាស់នៅក្រោមទឹក ព្រមទាំងអ្នកមុជទឹកជំនាញ និងយានក្នុងទឹកបើកបរដោយប្រព័ន្ធបញ្ជាជាច្រើនគ្រឿងទៀតផង ។


តំបន់ទឹកជ្រៅដែលពួកគេសម្លឹងជាគោលដៅនោះគឺតំបន់ រ៉ារីត្រូហ្វិក (raritrophic) ជាតំបន់ដែលមានជម្រៅទឹកចន្លោះពី ១៣០ ទៅ ៣០៩ម៉ែត្រ ហើយមានបរិមាណពន្លឺព្រះអាទិត្យតិចតួចប៉ុណ្ណោះដែលអាចជះចូលដល់ជម្រៅនេះ ។


កាលពីឆ្នាំមុន ក្រុមអ្នកស្រាវជា្រវបានប្រទះឃើញត្រីតោ (lionfish) មួយក្បាលក្នុងជម្រៅទឹក ៣០២ម៉ែត្រ ។ ចំណែកឯការសិក្សាមួយទៀត អ្នកវិទ្យាសាស្ត្រក៏បានបកស្រាយលម្អិតអំពីជីវិតនៃប្រភេទផ្កាថ្មខ្មៅ ដែលគេហៅថា ស្ទីឆូផាស ប៉ូតាឡេហ្ស៊ី (Stichopathes Poutalesi) ។ ផ្កាថ្មដែលមានលក្ខណៈដូចដើមឈើមួយប្រភេទនេះត្រូវបានគេប្រទះឃើញក្នុងជម្រៅទឹក ៣០០ម៉ែត្រទៅក្រោម ៕


ប្រភព ៖ tomonews
ប្រែសម្រួលដោយ ៖ Jackie

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top