Facebook Twitter Google+ Share

ការពិតមួយចំនួនអំពីផែនដី

2018-5-15 16:47| Jackie | slideshare

• ផែនដីមានរាងមូលដូចបាល់មួយដែលសំប៉ែតបន្តិចត្រង់ចំណុចប៉ូលទាំងពីរគឺខាងជើង និង ខាងត្បូង• ផែនដីបានកកើតឡើងរា ...

ផែនដីមានរាងមូលដូចបាល់មួយដែលសំប៉ែតបន្តិចត្រង់ចំណុចប៉ូលទាំងពីរគឺខាងជើង និង ខាងត្បូង 
ផែនដីបានកកើតឡើងរាប់លានឆ្នាំមកហើយ ក្នុងសភាពជាសិលាដ៏ក្តៅ រ៉ែដែក និងឧស្ម័នផ្សេងៗទៀតជាច្រើន 


ផែនដី ចែកចេញជាបីស្រទាប់ ៖


ស្រទាប់ខាងលើ(សំបក) ៖ ទឹកភ្លៀងបានធ្វើឲ្យសំបកផែនដីដែលក្តៅឲ្យចុះត្រជាក់ ហើយក៏ផ្តល់ភាពសមប្រកបដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិផងដែរ 
ស្រទាប់គ្របស្នូល(កណ្តាល) ៖ ជាស្រទាប់សិលាដែលក្តៅបំផុត ហើយអ្នកនឹងអាចឃើញវានៅពេលដែលភ្នំភ្លើងផ្ទុះ 
ស្នូលផែនដី ៖ ជាសារធាតុរាវពីការរលាយក្នុងកម្រិតសីតុណ្ហភាពរាប់លានអង្សាសេ ស្ថិតត្រង់ចំណុចកណ្តាលនៃផែនដី 

ផែនដីមានបរិយាកាសដូចខាងក្រោម ៖ 


ខ្យល់អាកាសសម្រាប់ដកដង្ហើម
ខ្យល់ដែលបក់ផាត់អាកាសត្រជាក់ និង ក្តៅ ចុះឡើងពាសពេញផ្ទៃផែនដី
ដុំពពកជាច្រើនដែលពោរពេញដោយសំណើម អណ្តែតពីលើផ្ទៃផែនដី ហើយក៏បង្អុរគ្រាប់ភ្លៀងចុះមកស្រោចស្រពលើផែនពសុធា
ស្រទាប់អូហ្សូន ដែលការពារយើងពីកាំរស្មីយូវី UV ពីពន្លឺព្រះអាទិត្យ 

នៅពីលើបរិយាកាសផែនដី និងក្នុងលំហអាកាសពុំមានទំនាញផែនដីនោះទេ (ទំនាញដី G = 0) .
ផែនដីមានអង្កត់ផ្ចិតដេក(អេក្វាទ័រ)ប្រមាណជា ១២,៧៥៦គីឡូម៉ែត្រ 


អង្កត់ផ្ចិតឈរ(ពីប៉ូលទៅប៉ូល) ១២,៧១៤គីឡូម៉ែត្រ 
មួយជុំផែនដី(អេក្វាទ័រ) ៤០,០៧៥គីឡូម៉ែត្រ


មួយជុំផែនដី(កាត់តាមប៉ូលទាំងពីរ) ៤០,០០៨គីឡូម៉ែត្រ
ម៉ាស់របស់ផែនដី ៥.៩៨ x ១០២៧ កា្រម
ដង់ស៊ីតេ ៥.៥២ ក្រាម/សង់ទីម៉ែត្រគូប
រាប់លានឆ្នាំមកហើយ ផែនដីត្រូវបានគ្របដណ្តប់ដោយទឹកកក ដែលបានរលាយបន្តិចម្តងៗបង្កបានជាសមុទ្រ បឹង និងទន្លេជាច្រើន 
អ្នកជំនាញភូមិសាស្ត្រជាច្រើនជឿជាក់ថា ផ្ទៃដីនៅលើផែនពសុធាដែលយើងមើលឃើញសព្វថ្ងៃនេះ គ្រាមួយនោះមានសណ្ឋានជាប់គ្នាតែមួយ ប៉ុន្តែក្រោយមកវាបានរសាត់ញែកចេញពីគ្នា ដែលធ្វើឲ្យមានការបែងចែកទីតាំងភូមិសាស្ត្រដូចជាពេលនេះ 
ចំណុចដែលខ្ពស់ជាងគេបំផុតលើផ្ទៃផែនដីគឺ ភ្នំអេវឺរេសថ៍ (Mount Everest) ដែលមានកម្ពស់ ៨៨៤៨ម៉ែត្រ ។ ហើយទីតាំងដែលជ្រៅជាងគេបំផុតវិញនោះគឺស្ថិតនៅក្រោមបាតសមុទ្រដែលមានជម្រៅដល់ទៅ ១០,៩១១ម៉ែត្រឯណោះ ៕


ប្រភព ៖ slideshare
ប្រែសម្រួលដោយ ៖ Jackie

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top