Facebook Twitter Google+ Share

‘បុរសដៃមាស’ ចូលនិវត្តន៍បន្ទាប់ពីបានសង្គ្រោះទារក ២,៤លាននាក់ (មានវីដេអូ)

2018-5-16 11:21| Jackie | tomonews

អូស្ត្រាលី ៖ បុរសវ័យ ៨១ឆ្នាំម្នាក់ដែលបានធ្វើការបរិច្ចាគឈាមស្ទើរតែពេញមួយជីវិតរបស់គាត់ ថ្មីៗនេះបានធ្វើកា ...

អូស្ត្រាលី ៖ បុរសវ័យ ៨១ឆ្នាំម្នាក់ដែលបានធ្វើការបរិច្ចាគឈាមស្ទើរតែពេញមួយជីវិតរបស់គាត់ ថ្មីៗនេះបានធ្វើការបរិច្ចាគជាលើកចុងក្រោយ ក៏ដូចជាការបញ្ចប់នូវសកម្មភាពមនុស្សធម៌ដែលអូសបន្លាយអស់រយៈពេល ៦០ឆ្នាំកន្លងមកនេះជាមួយនឹងការសង្គ្រោះជីវិតកុមារតូចៗរាប់លាននាក់ ។


យោងទៅតាម កាកបាទក្រហមអូស្ត្រាលី បានឲ្យដឹងថាលោក ជែមស៍ ហារីសិន (James Harrison) ត្រូវបានជំរុញលើកទឹកចិត្តឲ្យបរិច្ចាគឈាមបន្ទាប់ពីរូបលោកផ្ទាល់បានទទួលនូវការបញ្ចូលឈាមសង្គ្រោះជីវិតកាលពីអាយុ ១៤ឆ្នាំ ។ ចាប់តាំងពីអាយុ ១៨ឆ្នាំមក លោក ហារីសិន បានផ្តល់ឈាម ១,១៦២ប្លោកពីដៃខាងស្តាំរបស់គាត់ និង ១០ប្លោកពីដៃខាងឆ្វេង ដោយមូលហេតុនេះទើបធ្វើឲ្យរូបលោកទទួលបានរហ័សនាមថាជា “បុរសដៃមាស។”



ឈាមរបស់លោក ហារីសិន មានលក្ខណៈពិសេសត្រង់ថា ប្លាស្មា (plasma) មានផ្ទុកអង់ទីករ ដែលអាចការពារទារកមិនទាន់កើតជៀសផុតពីជំងឺមរណៈនៃកំហូចកោសិកាឈាម Rh Disease(RhD) ឬ Hemolytic Disease of the Newborn(HDN) ។ ជំងឺប្រភេទនេះអាចជាហេតុបណ្តាលឲ្យរលូតកូន ហើយក៏អាចបង្កជាជំងឺគាំងបេះដូង ខូចកោសិកាខួរក្បាល ឬក៏កើតមកស្លាប់ក៏ថាបាន ។


ក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអូស្ត្រាលី បានបង្កើតឱសថសង្គ្រោះជីវិតដែលមានឈ្មោះថា Anti-D ដោយប្រើប្រាស់សារធាតុប្លាស្មានៅក្នុងឈាមរបស់លោក ហារីសិន ដើម្បីទប់ស្កាត់នឹងជំងឺ HDN ។ មានន័យថារាល់ថ្នាំអំពូលសម្រាប់ចាក់ ប្រភេទ Anti-D ដែលបានផលិតនៅប្រទេសអូស្ត្រាលីទាំងប៉ុន្មានសុទ្ធតែមានផ្ទុកកោសិកាឈាមរបស់លោក ហារីសិន ទាំងអស់ ហើយរហូតមកដល់សព្វថ្ងៃនេះឱសថទាំងនេះបានសង្គ្រោះជីវិតទារកប្រមាណជាង ២,៤លាននាក់ទៅហើយ ៕ 



ប្រភព ៖ tomonews
ប្រែសម្រួលដោយ ៖ Jackie

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top