Facebook Twitter Google+ Share

ឥណ្ឌូនេស៊ីពង្រឹងសន្តិសុខសម្រាប់អាស៊ីហ្គេមលើកទី ១៨ បន្ទាប់ពីការវាយប្រហារភេរវកម្ម

2018-5-16 10:46| sky | vietnamplus

គណៈកម្មាធិការរៀបចំកីឡាអាស៊ីឥណ្ឌូណេស៊ី (INASGOC) និងអាជ្ញាធរហ្សាកាតាបានប្តេជ្ញាពង្រឹងសន្តិសុខសម្រាប់ព្រឹត្ ...


គណៈកម្មាធិការរៀបចំកីឡាអាស៊ីឥណ្ឌូណេស៊ី (INASGOC) និងអាជ្ញាធរហ្សាកាតាបានប្តេជ្ញាពង្រឹងសន្តិសុខសម្រាប់ព្រឹត្តិការណ៍អាស៊ីហ្គេមលើកទី ១៨ (ASIAD 18) ដែលជាព្រឹត្តិការណ៍កីឡាប្រចាំតំបន់ដ៏ធំបំផុត ដែលត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសនៅខែ សីហា បន្ទាប់ពីការវាយប្រហារភេរវកម្មជាច្រើននៅ ស៊ូរ៉ាបាយ៉ា ។

ប្រធាន គណៈកម្មាធិការរៀបចំការប្រកួតអាស៊ីហ្គេមឆ្នាំ ២០១៨ លោក Erick Thohir បាននិយាយថា គណៈកម្មាធិការនេះ បានធ្វើការជាមួយកងកម្លាំងប្រដាប់អាវុធឥណ្ឌូនេស៊ី (TNI) និងទីភ្នាក់ងារ The National Cyber Encryption Agency (BSSN)  ដើម្បីបង្កើនការសម្របសម្រួលក្នុងការដាក់ពង្រាយវិធានការនានា ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលប្រកួតដែលគេរំពឹងថា នឹងមានការចូលរួមពី អត្តពលិកជាង ១៥,០០០ នាក់មកពី ៤៥ ប្រទេសនិងដែនដី។


លោកបានបន្ថែមថា INASGOC បានចូលរួមជាមួយភ្នាក់ងារជាតិប្រយុទ្ធប្រឆាំងភេវរកម្ម ដើម្បីរៀបចំផែនការទប់ស្កាត់ហានិភ័យនៃការវាយប្រហារភេរវករ នៅក្នុងព្រឹត្តិការណ៍នេះ។ លោកបានបន្ថែមថាការត្រួតពិនិត្យសុវត្ថិភាពលើអ្នកយកព័ត៌មាននិងអ្នកទស្សនានឹងត្រូវបានរឹតបន្តឹង។

យោងតាមអភិបាលក្រុងហ្សាកាតាលោក Sandiaga Uno អាជ្ញាធរក្រុងនឹងរៀបចំកិច្ចប្រជុំជាទៀងទាត់ជាមួយ INASGOC លើបញ្ហានេះនិងដំឡើងកាមេរ៉ា ៦០០០ ដើម្បីពង្រឹងការត្រួតពិនិត្យសុវត្ថិភាព។

មុននេះគណៈកម្មាធិការនេះ បានប្រកាសពីការបង្កើតការត្រួតពិនិត្យសន្តិសុខចំនួនបីពីច្រកទ្វារចូលទៅកាន់កីឡដ្ឋាននិងទីលានប្រកួតសម្រាប់ព្រឹត្តិការណ៍អាស៊ីហ្គេមខាងមុខ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា និងទីក្រុង ប៉ាលបាង ចាប់ពីថ្ងៃទី ១៨ ខែសីហាដល់ថ្ងៃទី ២ ខែកញ្ញា។

ការបំផ្ទុះគ្រាប់បែកនៅក្នុងព្រះវិហារចំនួន ៣ នៅ ស៊ូរ៉ាបាយ៉ា កាលពីថ្ងៃទី ១៣ ខែឧសភាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់និង ៤១ នាក់ទៀតរងរបួស៕

ប្រែសម្រួល៖ sky

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top