Facebook Twitter Google+ Share

ដែលឮនិងឃើញទេ ... រលកទឹកសមុទ្រដែលមានកម្ពស់ស្មើនឹងអគារ ៧ជាន់? (មានវីដេអូ)

2018-5-16 14:10| Jackie | tomonews

កោះ ខេមប៊ែល, ញូវហ្ស៊ីលែនដ៍ ៖ ក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេស ញូវហ្ស៊ីលែនដ៍ បានអះអាងថាមានរលកសមុទ្រដ៏ធំចម្ ...

កោះ ខេមប៊ែល, ញូវហ្ស៊ីលែនដ៍ ៖ ក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេស ញូវហ្ស៊ីលែនដ៍ បានអះអាងថាមានរលកសមុទ្រដ៏ធំចម្លែកមួយត្រូវបានប្រទះឃើញក្នុងអំឡុងពេលព្យុះកំពុងបក់បោក ហើយក៏ត្រូវបានគេចាត់ទុកជាកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក នៅអឌ្ឍគោលខាងត្បូងផងដែរ ។


ភ្នាក់ងារព័ត៌មាន BBC បានធ្វើសេចក្តីរាយការណ៍ថា បើយោងទៅតាមមជ្ឈមណ្ឌលសេវាកម្មឧតុនិយមរបស់ញូវហ្ស៊ីលែនដ៍ បានវាស់ស្ទង់ថារលកដ៏ធំមួយដែលបង្ហាញវត្តមាននៅសមុទ្រភាគខាងត្បូងនៃដែនកោះ ខេមប៊ែល កាលពីយប់ថ្ងៃទី០៩ ខែឧសភាកន្លងទៅ មានកម្ពស់ដល់ទៅ ៧៨ហ្វីតឯណោះ ។


រលកធំសំបើមមួយនេះមានកម្ពស់ប្រហែលទៅនឹងអគារ ៧ជាន់ និងខ្ពស់ជាងបន្តិចបើធៀបទៅនឹងឡានក្រុងពីរជាន់ចំនួន ៥គ្រឿង ត្រួតលើគ្នា ។


រលកមួយនេះផងដែរ បានដណ្តើមកំណត់ត្រាពីរលកយក្សដែលបានកើតឡើងនៅកោះ ថេហ្ស៍មេនៀ (Tasmania) ក្នុងឆ្នាំ២០១២ ដែលមានកម្ពស់ ៧២ហ្វីត ៕ 


ប្រភព ៖ tomonews
ប្រែសម្រួលដោយ ៖ Jackie

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top