Facebook Twitter Google+ Share

កូរ៉េខាងជើងអាច "ពិចារណាឡើងវិញ" លើកិច្ចប្រជុំកម្រិតកំពូលជាមួយសហរដ្ឋអាមេរិក

2018-5-16 14:34| sky | xinhuanet

មន្រ្តីជាន់ខ្ពស់នៃកូរ៉េខាងជើង កាលពីថ្ងៃ ពុធ បាននិយាយថា ប្រទេសនេះអាចនឹងពិចារណាឡើងវិញនូវផែនការរបស់កូរ៉េខ ...


មន្រ្តីជាន់ខ្ពស់នៃកូរ៉េខាងជើង កាលពីថ្ងៃ ពុធ បាននិយាយថា ប្រទេសនេះអាចនឹងពិចារណាឡើងវិញនូវផែនការរបស់កូរ៉េខាងជើង។ បើសិនជាសហរដ្ឋអាមេរិកទទូចចង់ឱ្យកូរ៉េខាងជើងបោះបង់ឃ្លាំងអាវុធនុយក្លេអ៊ែរ។

កូរ៉េខាងជើង បានប្រកាសពីការផ្អាកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយជាមួយកូរ៉េខាងត្បូង ដើម្បីប្រឆាំងនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូង។


កិច្ចចរចាអន្តរកូរ៉េកម្រិតខ្ពស់ ត្រូវបានគ្រោងធ្វើនៅថ្ងៃ ពុធ ហើយប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងនឹងជួបមេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីមជុងអ៊ុន នៅថ្ងៃទី ១២ ខែមិថុនានៅប្រទេស សិង្ហបុរី ។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងត្បូង (KCNA) បាននិយាយកាលពីថ្ងៃ ពុធ ថាសមយុទ្ធរួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូងគឺ ជាការប្រឈមមួយដោយចេតនា ចំពោះសេចក្តីថ្លែងការណ៍តំបន់ Panmunjom និងការបង្ហាញពីសម្ពាធគោលនយោបាយនិងការដាក់ទណ្ឌកម្មអតិបរមា របស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងឆ្ពោះទៅកាន់កូរ៉េខាងជើង។

ការហ្វឹកហាត់រយៈពេល ២ សប្តាហ៍នេះពាក់ព័ន្ធនឹងយន្តហោះជាង ១០០ គ្រឿងរួមមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត B-52 និងយន្តហោះចម្បាំងបំបាំងកាយ F-22 Raptor ផងដែរ៕

ប្រែសម្រួល៖ sky

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top