Facebook Twitter Google+ Share

តើកូនរបស់ Marcelo សព្វថ្ងៃនេះគាត់កំពុងតែហ្វឹកហាត់នៅទីណា?

2018-5-16 15:30| Roger |KH Real Fan

អ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់កូនរបស់ Marcelo ហើយ! តើសព្វថ្ងៃគាត់កំពុងហ្វឹកហាត់នៅទីណា?Enzo ដែលមានវ័យទើបតែ ៨ ...

អ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់កូនរបស់ Marcelo ហើយ! តើសព្វថ្ងៃគាត់កំពុងហ្វឹកហាត់នៅទីណា?

Enzo ដែលមានវ័យទើបតែ ៨ឆ្នាំគឺជាកូនប្រុសច្បងរបស់ Marcelo និងជាកូនប្រុសកីឡាករឈុតធំបច្ចុប្បន្នក្លឹប Real Madrid តែម្នាក់គត់ដែលបានចូលហ្វឹកហាត់នៅថ្នាល់យុវជន Real Madrid មុនគេ។


កូនប្រុសរបស់ខ្សែការពារឆ្វេងរូបនេះបានដើរតាមគន្លងឪពុកក្នុងការក្លាយខ្លួនជាកីឡាករបាល់ទាត់ ប៉ុន្តែគេមិនបានជ្រើសរើសយកការលេងជាខ្សែការពារដូចឪពុករបស់គេទេ នោះគឺជា ខ្សែប្រយុទ្ធ ប្រចាំក្រុម Benjamin B ដែលជាក្រុមយុវជន Real Madrid U9 (ឈុតទី ២)។ ជារឿយរូបគេតែងស៊ុតបាន Hat-trick ឲ្យក្រុមរបស់គេ។


បើទោះជាក្រុមដែលមានវ័យក្មេងបែបនេះពិតមែន ប៉ុន្តែនៅប្រទេសបាល់ទាត់ខ្លាំងៗដូចជាអេស្ប៉ាញគឺមានការបង្កើតលីគសម្រាប់ឲ្យកុមារក្មេងៗទាំងនេះបានចូលរួមប្រកួតយ៉ាងត្រឹមត្រូវ ដូចជាយុវជនរបស់ Real Madrid , Barcelona គឺតែងមានការចូលរួមប្រកួតប្រជែងតាំងតែពីក្មេងទៅម្ល៉េះ។


Enzo កំពុងជួយឲ្យក្រុមរបស់គេឈរលេខ ២ ក្នុងតារាងលីគ Preferente Benjamin Group 7 ខណៈដែលក្រុមលេខ ១ ក៍ជាក្រុម Benjamin A របស់ Real Madrid ដូចគ្នា។ គេមិនទាន់អាចនិយាយបានថាអនាគតរបស់ក្មេងប្រុសរូបនេះនឹងខ្លាំងយ៉ាងណានៅឡើយនោះទេ ព្រោះវិថីបាល់ទាត់នៅវែងឆ្ងាយសម្រាប់គេ។


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top