Facebook Twitter Google+ Share

សកម្មភាពហាត់សមក្បួនដង្ហែមុនពេលព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan រៀបអភិសេក

2018-5-18 13:10| sky | mirror

ក្រុមគ្រួសារនិងមិត្តភ័ក្តជាង ៦០០ នាក់ត្រូវបានអញ្ជើញចូលរួម ក្នុងពិធីរៀបអាពាហ៌ពិពាហ៌ដ៏អស្ចារ្យមួយនេះ។ ដែ ...


ក្រុមគ្រួសារនិងមិត្តភ័ក្តជាង ៦០០ នាក់ត្រូវបានអញ្ជើញចូលរួម ក្នុងពិធីរៀបអាពាហ៌ពិពាហ៌ដ៏អស្ចារ្យមួយនេះ។ ដែលប្រព្រឹត្តទៅនៅ St George's Chapel ក្នុងប្រាសាទ Windsor នៃចក្រភព​អង់គ្លេស។ 

ការរៀបចំសម្រាប់ពិធីអាពាហ៍ពិពាហ៍នៅថ្ងៃសៅរ៍ កំពុងកើនឡើងជាបន្តបន្ទាប់ ដោយមានការហាត់សមមួយ ដែលត្រូវបានធ្វើឡើងកាលពីម្សិលមិញ។


រទេះមួយនឹងត្រូវបានគេទាញតាមបណ្តោយផ្លូវក្បួនដង្ហែតាមទីក្រុង Windsor ដោយសេះ Windsor ពណ៌ប្រផេះ។ រទេះមួយនេះនឹងធ្វើដំណើរពីវិហារ St George's កាត់តាមផ្ទះនិងហាងរបស់ប្រជាជន មុនពេលត្រឡប់ទៅប្រាសាទ Windsor តាមបណ្តោយផ្លូវ Long Walk ។


សមាជិកកងកម្លាំងប្រដាប់អាវុធប្រមាណ ២៥០ នាក់នឹងចូលរួមនៅថ្ងៃសៅរ៍ ពីកងវរសេនាធំពណ៌ខៀវ ដែលព្រះអង្គម្ចាស់ Harry មានទំនាក់ទំនងជិតស្និទ្ធជាមួយ។

នៅថ្ងៃរៀបអភិសេកខាងមុខនេះ នៅតែមិនទាន់ច្បាស់ថាតើអ្នកណាដែលដើរអមជាមួយព្រះនាង Meghan ដែលមានព្រះជន្ម ៣៦ ព្រះវស្សា នោះទេ៕


ប្រែសម្រួល៖ sky

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top