Facebook Twitter Google+ Share

រូបថតដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៃក្រពើជិតផុតពូជដែលមានប្រវែង ១៤ ហ្វ៊ីត បានលេចឡើងដោយអ្នកប្រមាញ់ម្នាក់ ...

2018-5-18 14:48| sky | mirror

រូបថតដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៃក្រពើដែលមានប្រវែង ១៤ ហ្វ៊ីត ដែលបានងាប់ បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង ...


រូបថតដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៃក្រពើដែលមានប្រវែង ១៤ ហ្វ៊ីត ដែលបានងាប់ បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានធ្វើឱ្យមានការស៊ើបអង្កេតមួយ។

រូបភាពដែលត្រូវបានបង្ហោះនៅលើបណ្តាញអ៊ីនធឺរណេត ត្រូវបានគេមើលឃើញថានៅក្បែរទីក្រុង Innisfail នៅភាគខាងជើង រដ្ឋ Queensland ប្រទេស អូស្ត្រាលី ។


បុរសរូបនេះមិនត្រូវបានគេជឿថា មានការពាក់ព័ន្ធនឹងការស្លាប់របស់ក្រពើនោះទេ។ អ្នកនាំពាក្យក្រសួងបរិស្ថាននិងវិទ្យាសាស្ត្រនៃរដ្ឋ Queensland បាននិយាយថា សត្វក្រពើដ៏ធំនេះហាក់ដូចជាត្រូវបានគេបាញ់សម្លាប់។

នៅរដ្ឋ Queensland ការចាប់យកក្រពើដោយខុសច្បាប់មានការដាក់ពិន័យជាអតិបរមាចំនួនទឹកប្រាក់ ២៨,៣៨៣ ដុល្លារ  ។


ការសម្លាប់សត្វក្រពើអាល់ហ្វាឈ្មោលនេះ អាចនាំឱ្យមានការប្រយុទ្ធគ្នារវាងក្រពើឈ្មោលដទៃទៀតនៅពេលពួកវា ប្រកួតប្រជែងគ្នាដើម្បីភាពកំពូលរបស់ពួកវា។

បន្ទាប់ពីការសម្លាប់ស្រដៀងគ្នាកាលពីឆ្នាំមុនលោក Michael Joyce នៃអង្គការ DES បានព្រមានថា: "ប្រជាជនត្រូវយល់ច្បាស់អំពីការស្លាប់របស់សត្វនេះ ដែលបានផ្លាស់ប្តូរតុល្យភាពនៃចំនួនក្រពើ៕


ប្រែសម្រួល៖ sky

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top