Facebook Twitter Google+ Share

សកម្មភាពខ្លះៗមុនពេលព្រះរាជពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan Markle ចាប់ផ្តើមក្នុងពេលប៉ុន្មានម៉ោងខាងមុននេះ ... ...

2018-5-19 11:35| sky | mirror

ក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះព្រះរាជពិធីរៀបអភិសេនឹងមកដល់នៅ Windsor Castle នៅចំពោះមុខគ្រួសារនិងមិត្តភក្តិចំន ...


ក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះព្រះរាជពិធីរៀបអភិសេនឹងមកដល់នៅ Windsor Castle នៅចំពោះមុខគ្រួសារនិងមិត្តភក្តិចំនួន ៦០០ នាក់និងទស្សនិកជនទូទាំងពិភពលោកមួយពាន់លាននាក់។

ព្រះអង្គម្ចាស់ Charles នឹងដើរអមព្រះនាង Meghan តាមច្រកផ្លូវជំនួសឪពុករបស់នាង បន្ទាប់ពីព្រះនាងបានប្រកាសជាផ្លូវការថា ឪពុករបស់ព្រះនាង លោក Thomas Markle Snr នឹងមិនចូលរួមដោយមានការវះកាត់បេះដូង។


ព្រះនាង Meghan បានចំណាយពេលមួយយប់របស់ព្រះនាងមុនពេលមិនទាន់រៀបអភិសេកដើម្បីនៅជាមួយម្តាយរបស់ព្រះនាងឈ្មោះ Doria Ragland នៅ Cliveden House ចម្ងាយប្រហែល ១០ ម៉ាយពី Windsor Castle ។


ព្រះអង្គម្ចាស់ Harry បានគង់នៅចម្ងាយ ១៥ ម៉ៃល៍នៅ Coworth Park ជាមួយព្រះអង្គម្ចាស់ William ។

អ្នកគាំទ្រជាច្រើននាក់ត្រូវបានបោះជំរុំនៅតាមដងផ្លូវនៃទីក្រុង Windsor ហើយបានពាក់សំលៀកបំពាក់ប្រពៃណី ដើម្បីចូលរួមអបអមពិធីរៀបអភិសេកដ៏ធំមួយនេះ។

ព្រះអង្គម្ចាស់ Harry និង ព្រះនាង Meghan នឹងរៀបអភិសេកនៅថ្ងៃត្រង់នៅវិហារ St George's Chapel ក្នុងបរិវេណប្រាសាទ Windsor Castle មុនពេលចូលរួមក្នុងក្បួនដង្ហែ៕


ប្រែសម្រួល៖ sky 

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top