Facebook Twitter Google+ Share

កាត់ទោសប្រហារជីវិតបុរសម្នាក់ដែលចោទប្រកាន់ពីបទបញ្ជាឱ្យមានការវាយប្រហារភេរវកម្មជាច្រើន

2018-5-19 13:27| sky | vietnamplus

ព្រះរាជអាជ្ញាឥណ្ឌូណេស៊ីបានទាមទារឱ្យមានការកាត់ទោសប្រហារជីវិតលើលោក Aman Abdurrahman ដែលជាបុព្វជិកសាសនាអ៊ីស្លាមរ ...


ព្រះរាជអាជ្ញាឥណ្ឌូណេស៊ីបានទាមទារឱ្យមានការកាត់ទោសប្រហារជីវិតលើលោក Aman Abdurrahman ដែលជាបុព្វជិកសាសនាអ៊ីស្លាមរ៉ាឌីកាល់ ដែលត្រូវបានចោទប្រកាន់ពីបទបញ្ជាឱ្យមានការវាយប្រហារ រួមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារដោយកាំភ្លើងក្នុងខែ មករា ឆ្នាំ ២០១៦ នៅក្នុងរដ្ឋធានីហ្សាកាតាដែលបានសម្លាប់ជនស៊ីវិល ៤ នាក់និងអ្នកវាយប្រហារ ៤ នាក់ទៀត។

ថ្លែងនៅឯសវនាការនៅសាលាក្តី នៅរដ្ឋធានីហ្សាកាតាខាងត្បូង កាលពីថ្ងៃទី ១៨ ខែឧសភារដ្ឋអាជ្ញា អានីតាដេវេលីនី បានបញ្ជាក់ថាលោក Abdurrahman ត្រូវបានបញ្ជូនទៅតុលាការសម្រាប់ការចោទប្រកាន់ក្នុងការធ្វើផែនការឬញុះញង់អ្នកដទៃឱ្យប្រព្រឹត្តសកម្មភាពភេរវកម្ម ដើម្បីសាបព្រួសភេរវកម្មនៅក្នុងសហគមន៍។


យោងតាមច្បាប់ប្រឆាំងភេរវកម្មរបស់ឥណ្ឌូនេស៊ីនិងភស្តុតាងប្រឆាំងនឹងលោក Abdurrahman លោក Dewayani បានស្នើឱ្យមានការកាត់ទោសប្រហារជីវិតសម្រាប់បព្វជិតអ៊ីស្លាមរូបនេះ។

លោក Abdurrahman បាននិយាយថា បានបង្កើតក្រុម Jemaah Ansharut Daulah (JAD) ដែលជាប់ទាក់ទងទៅនឹងរដ្ឋអ៊ីស្លាម ដែលត្រូវបានគេបន្ទោសចំពោះការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុង Surabaya កាលពីថ្ងៃទី ១៣ និង ១៤ ខែឧសភា ដែលបានសម្លាប់មនុស្សប្រហែល ៣០ នាក់។

អាជ្ញាធរឥណ្ឌូនេស៊ីបានរកឃើញថាលោក Abdurrahman បានចូលរួមក្នុងការវាយប្រហារដូចជា ការវាយប្រហារនៅប៉ារីសនៅប្រទេសបារាំង និងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ នៅខែ មករា ឆ្នាំ ២០១៦ ដែលបានសម្លាប់មនុស្ស ៨ នាក់។


គាត់ក៏ជាមេគំនិតនៃការវាយប្រហារលើចំណតឡានក្រុងមួយ នៅក្នុងរដ្ឋធានីដែលបានសម្លាប់មន្ត្រីប៉ូលិសបីនាក់ និងការវាយប្រហារលើព្រះវិហារមួយនៅ កាលីម៉ាន់តាន ដែលបានធ្វើឱ្យរបួសដល់កុមារ ៤ នាក់។ ទោះជាយ៉ាងណាមេធាវីរបស់លោក Abdurrahman បានច្រានចោលភស្តុតាងទាំងអស់ប្រឆាំងនឹងបព្វជិតរ៉ាឌីកាល់រូបនេះ។

ប៉ូលិសនៃការប្រឆាំងភេរវកម្មនិងអង្គភាពប្រតិបត្ដិការយោធា ត្រូវបានគេដាក់ពង្រាយដើម្បីការពារសវនាការនៅតុលាការក្រុងហ្សាកាតាខាងត្បូង បន្ទាប់ពីរលកនៃការវាយប្រហារដោយពួកសកម្មប្រយុទ្ធ IS ជាបន្តបន្ទាប់៕

ប្រែសម្រួល៖ sky


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top