Facebook Twitter Google+ Share

ខ្មាន់កាំភ្លើងដែលមានអាយុ ១៧ ឆ្នាំ ជាសិស្សបានបើកការបាញ់ប្រហារក្នុងថ្នាក់រៀនមួយដែលបានសម្លាប់មនុស្ស១០នាក់ នៅរដ្ឋតិចសាស់ ...

2018-5-19 14:53| sky | .dhakatribune

សិស្សម្នាក់អាយុ ១៧ ឆ្នាំបានពាក់អាវធំខាងក្រៅនិងអាវយឺតខាងក្នុងដែលមានអក្សរថា " កើតមកដើម្បីសម្លាប់ " និងប្រដ ...


សិស្សម្នាក់អាយុ ១៧ ឆ្នាំបានពាក់អាវធំខាងក្រៅនិងអាវយឺតខាងក្នុងដែលមានអក្សរថា " កើតមកដើម្បីសម្លាប់ " និងប្រដាប់ដោយកាំភ្លើងខ្លី នៅវិទ្យាល័យរបស់គាត់ នៅខាងក្រៅទីក្រុង Houston កាលពីថ្ងៃសុក្របានសម្លាប់សិស្ស ៩ នាក់និងគ្រូបង្រៀនម្នាក់មុនពេលប្រគល់ខ្លូនទៅឲ្យមន្រ្តីប៉ូលិស។


ការបាញ់សម្លាប់នៅរដ្ឋតិចសាស់ បានជំរុញឱ្យមានការជជែកដេញដោលគ្នាយូរអង្វែងរបស់ប្រទេសអំពីសិទ្ធិកាន់កាប់អាវុធនិងបានកើតឡើងប្រហែលបីខែ បន្ទាប់ពីក្មេងជំទង់ ១៧ នាក់និងគ្រូម្នាក់ ត្រូវបានគេបាញ់សម្លាប់នៅទីក្រុង Parkland ក្នុងរដ្ឋ Florida ។


សិស្សម្នាក់បាននិយាយថា ខ្មាន់កាំភ្លើងដែលត្រូវបានកំណត់អត្តសញ្ញាណដែលមានឈ្មោះថា Dimitrios Pagourtzis បានបើកការបាញ់ប្រហារក្នុងថ្នាក់សិល្បៈមួយមុនម៉ោង ៨ ព្រឹក។ ភ្លាមៗសិស្សនិងបុគ្គលិកបានភៀសខ្លួន ហើយការផ្ទុះអាវុធបានបង្កឱ្យមានការជម្លៀសចេញ។


មិត្តរួមថ្នាក់រៀបរាប់ថា Pagourtzis ជាមនុស្សស្ងាត់ស្ងៀមនិងឆ្ងាយពីគេឯង។ កាលពីថ្ងៃសុក្រពួកគេបាននិយាយថា គាត់បានពាក់អាវធំទៅសាលារៀននៅ Santa Fe ដែលមានចម្ងាយ ៥០ គីឡូម៉ែត្រភាគអាគ្នេយ៍ពីទីក្រុង Houston នៅថ្ងៃដែលមានសីតុណ្ហភាពឡើងដល់ ៣២ អង្សាសេ ។

អភិបាលក្រុងរដ្ឋតិចសាស់លោក Greg Abbott បានមានប្រសាសន៍ថាលោក Pagourtzis បានលួចអាវុធពីឪពុករបស់លោក ដែលទំនងជាទិញដោយស្របច្បាប់ផងដែរ៕


ប្រែសម្រួល៖ sky

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top