Facebook Twitter Google+ Share

សង្ឃឹមការផុសមួយនេះអាចបំផុសទឹកចិត្តយុវជនឱ្យចូលរួមចំណែកជួយសង្គមជាតិឱ្យបានច្រើន...

2018-5-20 06:00| jupi |kohthmey

តាមរយៈការចូលរួមរបស់សប្បុរសជន យុវជនមួយក្រុមនេះបានរួមគ្នាបែងចែកទឹកចិត្តដ៏សប្បុរសនេះជាបីចំណែកធំៗ រួមមាន៖ ...

នាព្រឹកថ្ងៃទី ១៩ ខែឧសភា ព្រឹកមិញនេះ សប្បុរសជនវ័យក្មេងមួយក្រុមបានប្រមូលគ្នាចុះចែកអាហារ និងថវិការមួយចំនួននៅមន្ទីរពេទ្យគន្ធបុប្ផា...

ស្របពេលដែលគ្រួសារទាំងបីកំពុងតែជួបទុក្ខលំបាក សប្បុរសជនមួយក្រុមក៏បានឆ្លើយតបដោយការជួយជាទឹកចិត្ត ថវិកានិងអំណោយបន្តិចបន្តួចទៅកាន់គ្រួសារទាំងបីដោយសមានចិត្ត។ លើសពីនេះទៅទៀត ដោយទឹកចិត្ត ពួកគាត់បានរួមគ្នាចែកជូនអាហារពេលព្រឹកដល់អ្នកដែលមកកំដរអ្នកជំងឺចំនួន ១០០០កញ្ចប់ ដែលពួកគាត់បានចំណាយទឹកចិត្តធ្វើដោយពួកគាត់ផ្ទាល់ផងដែរ (នេះពិតជាទឹកចិត្តដ៏ថ្លាថ្លៃណាស់)។ 

ដើម្បីជាការជួយសម្រាលដល់បន្ទុករបស់មន្ទីរពេទ្យគន្ធបុប្ផាក៏ដូចជាការជួយដល់ប្រជាពលរដ្ឋខ្មែរ ពួកគាត់បានប្រគល់ថវិកាមួយចំនួនចូលក្នុងមូលនិធិមន្ទីរពេទ្យផងដែរ។


តាមរយៈការចូលរួមរបស់សប្បុរសជន យុវជនមួយក្រុមនេះបានរួមគ្នាបែងចែកទឹកចិត្តដ៏សប្បុរសនេះជាបីចំណែកធំៗ រួមមាន៖
១. ចែកជូនអាហារពេលព្រឹកដល់អ្នកគ្រួសារដែលមកមើលថែអ្នកជំងឺ ដែលសរុបរួមមាន ១០០០ប្រអប់ មានបន្ថែមជាមួយនឹងទឹកសុទ្ធម្នាក់១ដប និងទឹកដោះគោ២ដប។
២. ចែកជូនថវិកាដល់ ៣គ្រួសារដែលកំពុងជួបទុក្ខលំបាកខ្លាំងនូវថវិកាមួយគ្រួសារចំនួន ២៥ដុល្លារ, ទឹកសុទ្ធមួយយួរ និងទឹកដោះគោ១កេស។
៣. ថវិការចំនួន ៦៥៥ដុល្លារ ពួកគាត់ក៏បានពាំនាំទឹកចិត្តរបស់សប្បុរសជនប្រគល់ជូនដល់មន្ទីរពេទ្យគុន្ធបុប្ផា។


យោងតាមសម្តីរបស់អ្នកផ្តួចផ្តើមគំនិតនេះឡើង បានឱ្យដឹងដែរថា “ ដោយសារតែ ខ្ញុំទទួលបានដំណឹងថាមាន៣គ្រួសារដែលកំពុងជួបទុក្ខលំបាកខ្លាំង កូនរបស់ពួកគាត់មានជំងឺធ្ងន់ធ្ងរកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាយូរខែមកហើយ ម៉្យាងវិញទៀតជីវភាពគ្រួសាររបស់ពួកគាត់កំពុងតែទីទាល់លំបាកផង ទើបពួកខ្ញុំធ្វើការរៃអង្គាសថវិកាមួយចំនួនពីសប្បុរសជនដើម្បីជួយពួកគាត់។"

គូសបញ្ជាក់ឱ្យដឹងផងដែរថា កូនរបស់បងស្រី ឌុក ស្រេន បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផារយៈពេលជាង ១ខែទៅហើយ ដោយសារតែពួកប្អូនមានជំងឺខ្វះគ្រាប់ឈាមក្រហម និងកំពុងត្រូវការឈាមជាបន្ទាន់។ នៅពេលនេះស្ថានភាពជំងឺរបស់ប្អូនប្រុស តឿ ទី (អាយុ១០ឆ្នាំ) មិនសូវជាល្អប៉ុន្មានទេ។ 

រីឯកូនរបស់​បងស្រី អ៉ឹម ឃួន ក៏កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលជាង ៣ខែមកហើយដែរ ដោយប្អូនមានជំងឺខ្វះគ្រាប់ឈាម និងខ្សោយខួរឆ្អឹងខ្នង។ ពេលនេះស្ថានភាពជំងឺរបស់ប្អូនស្រី
ករុណា (អាយុ១៣ឆ្នាំ) ក៏មិនជាល្អប៉ុន្មានដែរ។

បងស្រី ឌុក ស្រេន និង​ បងស្រី អ៉ឺម ឃួន

ដកស្រង់ពាក្យពេចន៍របស់សមាជិកម្នាក់ក្នុងចំណោមសប្បុរសជន៖
សូមថែ្លងអំណរគុណដល់បងៗ បងស្រី លោកពូ លោកអុំ អ្នកមីង លោកយាយ ដែលពួកគាត់បានប្រមូលផ្ដុំគ្នាទាំងកម្លាំងកាយចិត្ដ ថវិការ និងពេលវេលាផ្ទាល់ខ្លួនដ៏មានតម្លៃ ក្នុងការបង្កើតនូវសកម្មភាពមនុស្សធម៌ ដែលពោរពេញទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ កាលពីព្រឹកព្រលឹមថៃ្ងនេះ។ 

ជាលទ្ធផលក្រុមរបស់ពួកគាត់ អាចសម្រេចជាលទ្ធផលយ៉ាងល្អប្រសើរ ដោយពួកគាត់បានចែកបាយចំនួន ១០០០ប្រអប់+ទឹក១ដប+ទឹកដោះគោ២ និងជួយគ្រួសារចំនួន៣ $25ក្នុងម្នាក់+ទឹកដោះគោ១កេស និងថវិការចំនួន ៦៥៥ដុល្លារ សំរាប់ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។ 


នេះជាតារាងឈ្មោះសប្បុរសជនដែលបានចូលរួម៖

សកម្មភាពផ្សេងៗ...


អត្ថបទ៖ jupi

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top