Facebook Twitter Google+ Share

ថាម៉េច ... បាក់តេរីស៊ីសាច់មនុស្ស!

2018-5-20 11:55| Jackie | tomonews

រដ្ឋ អ៊ីនឌៀណា(Indiana) ៖ ស្ត្រីម្នាក់នៅទីក្រុង អ៊ីនឌៀណាផូលិស (Indianapolis) បានបាត់បង់ជីវិតកាលពី ២ខែមុន បន្ទាប់ពីកើ ...

រដ្ឋ អ៊ីនឌៀណា(Indiana) ៖ ស្ត្រីម្នាក់នៅទីក្រុង អ៊ីនឌៀណាផូលិស (Indianapolis) បានបាត់បង់ជីវិតកាលពី ២ខែមុន បន្ទាប់ពីកើតជំងឺ ណេក្រូថាយហ្ស៊ីង ហ្វេសស៊ីទីស (necrotizing fasciitis) ឬ គេនិយមហៅថា “បាក់តេរីស៊ីសាច់មនុស្ស” (flesh-eating bacteria) នាអំឡុងវិស្សមកាលក្នុងរដ្ឋ ផ្លរីដា ។


យោងទៅតាមសារព័ត៌មាន ថិច ថែមស៍ (Tech Times) អ្នកស្រី ខារ៉ូល ម៉ាទីន (Carol Martin) ដែលមានវ័យ ៥០ឆ្នាំម្នាក់ ត្រូវបានក្រុមវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យខុសចំនួនពីរលើក ។

ក្រោយមកស្ថានភាពជំងឺរបស់អ្នកស្រីកាន់តែធ្ងន់ធ្ងរឡើង ទើបអ្នកស្រីទៅមន្ទីរពេទ្យជាលើកទី៣ ហើយលទ្ធផលចុងក្រោយទើបក្រុមគ្រូពេទ្យបានដឹងច្បាស់ថាវាគឺជាប្រភេទជំងឺ បាក់តេរីស៊ីសាច់មនុស្ស ។
ដោយផ្អែកលើមជ្ឈមណ្ឌលចំនួនផ្នែកទប់ស្កាត់ និង ត្រួតពិនិត្យជំងឺផ្សេងៗ necrotizing fasciitis គឺជាការឆ្លងនូវបាក់តេរីធ្ងន់ធ្ងរមួយប្រភេទ ដែលរាលដាលលឿនបំផុត និង សម្លាប់ជាលិកាទន់របស់រាងកាយ ។


មនុស្សដែលមានជំងឺ បាក់តេរីស៊ីសាច់មនុស្ស ប្រភេទនេះ មានរោគសញ្ញាប្រហាក់ប្រហែលទៅនឹងជំងឺដទៃទៀតដែរ ។ អ្នកជំងឺខ្លះរអ៊ូរទាំពីការកន្ត្រាក់សាច់ដុំ រួចមានអាការៈឈឺចាប់ ។

ស្បែកអ្នកជំងឺឡើងកម្តៅ និង លេចឡើងនូវសម្លាកក្រហម ឬ ស្វាយដូចស្នាមរលាកភ្លើង ដែលនឹងរីករាលដាលយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី ។ ក្រោយមកទៀត មានចេញរោគសញ្ញាដូចជា គ្រុនក្តៅ រងាស្រៀវស្រាញ ល្ហិតល្ហៃ និង ក្អួតចង្អោរ ។


ប្រសិនបើលោកអ្នកជួបប្រទះនឹងអាការៈដូចខាងលើនេះ សូមប្រញាប់រួសរាន់ទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីពិគ្រោះយោបល់ជាមួយពេទ្យជំនាញ ៕

ប្រភព ៖ tomonews
ប្រែសម្រួលដោយ ៖ Jackie

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top