Facebook Twitter Google+ Share

ក្មេងប្រុសដែលមានអាយុត្រឹមតែ ៨ ឆ្នាំបានចំណាយពេលរបស់គាត់ដើម្បីចិញ្ចឹមសត្វក្រពើនិងសត្វពស់ជាច្រើន ...

2018-5-21 14:27| sky | mirror

ក្មេងប្រុសដែលមានឈ្មោះថា Daredevil Charlie Parker បានជួយឪពុកម្តាយរបស់គាត់ថែរក្សាសត្វនៅសួនសត្វBallarat Wildlife Parkនៅប្រទេស អ ...


ក្មេងប្រុសដែលមានឈ្មោះថា Daredevil Charlie Parker បានជួយឪពុកម្តាយរបស់គាត់ថែរក្សាសត្វនៅសួនសត្វ Ballarat Wildlife Park  នៅប្រទេស អូស្រ្តាលី ចាប់តាំងពីពេលដែលគាត់អាចដើរបាន។

ក្មេងប្រុស Charlie ដែលមានពាក់ឯកសណ្ឋាន បានកាន់សត្វពស់និងបានដាក់ចំនីឲ្យសត្វក្រពើរបស់គាត់អស់រយះពេលជាងពីរឆ្នាំមកហើយ។


រាល់ថ្ងៃគាត់តែងតែផ្ដោតអារម្មណ៌និងយកចិត្តទុកដាក់លើការចិញ្ចឹមសត្វតែប៉ុណ្ណោះ ព្រោះក្តីសុបិន្តដ៏ធំរបស់គាត់ គឺក្លាយជាអ្នកថែរក្សាសត្វដ៏ជំនាញដូចជាវីរបុរសរបស់គាត់គឺលោក Steve Irwin ។

ក្មេងប្រុស Charlie បានប្រាប់ទូរទស្សន៍ Barcroft ថា "នៅពេលខ្ញុំបានលេងជាមួយសត្វធំៗវាបានធ្វើឱ្យខ្ញុំរំភើបយ៉ាងខ្លាំង។"

"ខ្ញុំចូលចិត្តលេងជាមួយសត្វក្រពើ សត្វពស់ និងកង្កែប ហើយនៅពេលមនុស្សជាច្រើនបានឃើញខ្ញុំពួកគេភ្ញាក់ផ្អើលដោយសារតែខ្ញុំនៅក្មេង"។


ទោះបីជា Charlie ត្រូវបានចំណយពេលពីមួយថ្ងៃទៅមួយថ្ងៃលើសត្វទាំងនោះក៏ដោយក៏គាត់និយាយថា គាត់មិនដែលភ័យខ្លាចចំពោះការប្រាស្រ័យទាក់ទងជាមួយសត្វធំៗ នៅសួនច្បារនោះទេ។

គាត់បាននិយាយថា "ខ្ញុំធ្លាប់ត្រូវបានខាំដោយសត្វពស់ថ្លាន់ សត្វក្រពើ ពស់វែក និងពស់ក្បាលខ្មៅផងដែរ។


ឪពុកម្តាយរបស់ក្មេងប្រុស Charlie គឺអ្នកស្រី Julia Leonard និងលោក Greg Parker ដឹងថាកូនប្រុសរបស់ពួកគេមានអារម្មណ៍សប្បាយរីករាយនៅពេលដែលគាត់បាននៅជុំវិញសត្វទាំងនោះ ប៉ុន្តែពួកគេមិនដែលទុកឲ្យកូនគាត់នៅក្នុងស្ថានភាពដែលមានគ្រោះថ្នាក់នោះទេ ពួកគាត់តែតែនៅក្បែរកូនរបស់គាត់ជានិច្ច។


Charlie អាចទាក់ទងជាមួយសត្វជាច្រើននៅក្នុងសួនឧទ្យានរបស់គាត់ ហើយគាត់ក៏ចូលចិត្តធ្វើការជាមួយសត្វផេនឃ្វីន និងថនិកសត្វផ្សេងៗទៀតព្រមទាំងសត្វល្មូនផងដែរ៕


ប្រែសម្រួល៖ sky

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top