Facebook Twitter Google+ Share

លោកអាជ្ញាធរខណ្ឌ សូមកុំមើលរំលងហ្វូងរថយន្តធុនធំៗរាប់សិបគ្រឿងដែលមកឈប់ចតគ្មានសណ្តាប់បង្កឲ្យមានការកកស្ទះចរាចរណ៍រាល់ថ្ងៃនៅផ្លូវចូលទីលា ...

2018-10-23 14:47| Taingvengly |TNAOT

រាជធានីភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យ កុំមើលរំលងពីរឿងរថយន្តធុនធំៗរាប់សិបគ្រឿងបាននាំគ្នាចតទុកចោលបណ្ដាក់គ្នាដូចខ្ចង រហូតពេលខ្លះចតដល់ទៅ២ជួរ បង្កឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

យោងតាមប្រភពពត័មានពីមន្រ្តីសមត្តកិច្ចចរាចរណ៍សុំមិនឲ្យបញ្ចេញឈ្មោះម្នាក់បានលួចខ្សឹបប្រាប់ភ្នាក់ងារយកពត័មានTVFB ថា ជារៀងរាល់ថ្ងៃ តាមផ្លូវចូលទីលានចាក់សំរាមចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ២នេះ មានរថយន្តក្រុមហ៊ុន ធុនធំៗរាប់សិបគ្រឿងបាននាំគ្នាមកឈប់ចតបណ្ដាក់គ្នាដូចខ្យង រហូតពេលខ្លះចតដល់ទៅ២ជួរទុកចោលរាប់ម៉ោង មិនដឹងថាតៃកុងនាំគ្នាទៅក្រហែងណាបាត់អស់នោះទេ បង្កឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនោះមានការលុះបាកគ្រប់ពេលវេលាតែម្តង។

បញ្ហានេះ ប្រជាពលរដ្ឋដែលធ្វើដំណើ រក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវចាក់សំរាមចាស់នោះ សំណូមពរដល់អាជ្ញាធរខណ្ឌមានជ័យពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចុះជួយរំដោះផ្លូវមួយខ្សែនេះពីហ្វូងរថយន្តធុនធំៗនេះដែលនាំគ្នាមកឈប់ចតគ្មានសណ្តាប់ធ្នាប់ បង្កឲ្យមានភាពអនាធិបតេយ្យនៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងភូមិដំណាក់ធំ១ នោះផង ទាន!!!។




Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top