Facebook Twitter Google+ Share

ក្រសួងបរិស្ថាន ថា កិច្ចសហការជាមួយ UNDP លើកំណែទម្រង់អភិបាលកិច្ច កន្លងទៅទទួលបានលទ្ធផលល្អ

2019-4-3 09:12| HooTa | Tnaot

ភ្នំពេញ៖ក្រសួងបរិស្ថានបានឲ្យដឹងថា កិច្ចសហការជាមួយកម្មវិធីរបស់អង្គការសហប្រជាជាតិ (UNDP) នាពេលកន្លងទៅ លើគម្រោងកំណែទម្រង់អភិបាលកិច្ចបរិស្ថាន ទទួលបានលទ្ធផលល្អ ។

លោក ទិន ពន្លក អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាមួយ កាលពី ថ្ងៃទី០២ មេសា បានសំដែងការអបអរសាទរចំពោះភាពជោគជ័យក្នុងការអនុវត្តគម្រោង ដោយសម្រេចបាននូវលទ្ធផលតាមការរំពឹងទុក ដែលនេះបញ្ជាក់ពីការចូលរួមសហការយ៉ាងល្អប្រសើររវាងពហុភាគី ដែលរួមមានស្ថាប័នរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ។

លោកថា ទោះបីជាគម្រោងនេះ នឹងត្រូវបានបញ្ចប់នៅពាក់កណ្តាលខែមេសា ឆ្នាំ២០១៩ឆាប់ៗខាងមុខនេះក៏ពិតមែន តែជាជំហានបន្តគឺកិច្ចសហការក្នុងការអនុវត្តសមកម្មភាពនានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបានទិសដៅដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍មានចំណូលមធ្យមនៅក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕ tnaot


Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top