Facebook Twitter Google+ Share

ក្រសួងបរិស្ថានចេញផ្សាយ របាយការណ៍ស្ថានភាពបរិស្ថាន លើកទី៣

2019-4-5 09:27| HooTa | Tnaot

របាយការណ៍ស្ថានភាពបរិស្ថាន លើកទីបី ដែលជាឯកសារប្រមូលផ្តុំនូវព័ត៌មានបរិស្ថានសំខាន់ៗ រួមជាមួយនឹងការវាយតម្ ...

របាយការណ៍ស្ថានភាពបរិស្ថាន លើកទីបី ដែលជាឯកសារប្រមូលផ្តុំនូវព័ត៌មានបរិស្ថានសំខាន់ៗ រួមជាមួយនឹងការវាយតម្លៃនូវការវិវឌ្ឍប្រែប្រួលជាវិជ្ជមាន និងអវិជ្ជមានក្នុងវិស័យបរិស្ថាន ត្រូវក្រសួងបរិស្ថានប្រកាសផ្សព្វផ្សាយជាផ្លូវការកាលពីថ្ងៃទី៤ មេសា ម្សិលមិញ រួមជាមួយនឹងការដាក់ឲ្យដំណើរការ «ប្រព័ន្ធប្រមូលផ្តុំទិន្នន័យព័ត៌មានភូមិសាស្រ្តវិស័យបរិស្ថាន»។



លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា ការប្រកាសផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន»លើកទី៣ នាពេលនេះ បានក្លាយជាប្រវត្តិសាស្រ្តក្នុងការធ្វើឲ្យមានការឯកភាពជាតិមួយ និងបញ្ចប់បញ្ហាប្រឈមនៃការផ្សព្វផ្សាយលើបញ្ហាបរិស្ថាននាពេលកន្លងមក។

លោកចាត់ទុកថា របាយការណ៍ស្ថានភាពបរិស្ថាន បានផ្តល់ចំណេះដឹងលើវិស័យបរិស្ថាន និងបានផ្តល់តម្លៃពិសេសដល់សេដ្ឋកិច្ច និងសង្គមយ៉ាងសំខាន់ ខណៈពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចល្អប្រសើរ ជាមួយនឹងការរីកចំរើនផ្នែកបច្ចេកវិទ្យាព័ត៌មានផងដែរ។

ជាមួយគ្នារដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានលើកទឹកចិត្តឲ្យមន្រ្តីជំនាញបន្តរៀបចំរបាយការណ៍បរិស្ថានបន្ថែមក្នុងចន្លោះពី៣ ទៅ៥ឆ្នាំ ដើម្បីផ្តល់ទិន្នន័យព័ត៌មានបរិស្ថានប្រកបដោយគុណភាព ជាពិសេសការស្រាវជ្រាវ និងការរកឃើញប្រភេទថនិកសត្វ សត្វស្លាបនិងរុក្ខជាតិថ្មីថែមទៀត។



សូមបញ្ជាក់ថា តាមសាវតា របាយការណ៍ស្ថានភាពបរិស្ថានលើកទីមួយ ត្រូវបានរៀបចំឡើងដោយអង្គការអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា កាលពីឆ្នាំ១៩៩៤, របាយការណ៍ស្ថានភាពបរិស្ថានលើកទីពីរ ត្រូវបានរៀបចំនិងបោះពុម្ពផ្សាយក្នុងឆ្នាំ២០០៤ ហើយរបាយការណ៍ស្ថានភាពបរិស្ថាន លើកទីបីនេះ។ ព័ត៌មាននៅក្នុងឯកសារនេះ គេអាចយកទៅប្រើប្រាស់ជាមូលដ្ឋានទិន្នន័យសម្រាប់ការរៀបចំឬធ្វើវិសោធនកម្មគោលនយោបាយ និងផែនការយុទ្ធសាស្ត្រផងដែរ៕ ST


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top