Facebook Twitter Google+ Share

កាលពីខែមីនា ក្រសួងសាធារណការនិងដឹកជញ្ជូន ចាប់រថយន្តដឹកលើសទម្ងន់បាន២២៧គ្រឿង

2019-4-6 09:06| HooTa | Tnaot

ក្នុងខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ...

ក្នុងខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៧គ្រឿង។

ក្នុងនោះក៏ធ្វើការពិន័យបានថវិកាសរុបចំនួន ៤៧៧,៣០០,០០០ រៀល។

បើធ្វើការប្រៀបធៀប ចំនួនរថយន្តដែលចាប់បាននៅក្នុងខែមីនានេះ មានការថយចុះចំនួន ១៣គ្រឿង គឺពី ២៤០ គ្រឿង ក្នុងខែកុម្ភៈ មក ២២៧ គ្រឿង ក្នុងខែមីនា ឆ្នាំ២០១៩។

ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ២០តោន៕ ST


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top