Facebook Twitter Google+ Share

ហ្វូងសត្វស្លាបជាច្រើនប្រភេទ ប្រឈមនិងការបាត់បង់ ខណៈហ្វូងសត្វគេឃើញតាំងលក់តាមទីផ្សារ

2019-4-6 09:16| HooTa | Tnaot

បន្ទាយមានជ័យ៖ ហ្វូងសត្វស្លាបដ៏កំរជាច្រើនប្រភេទគេប្រទះឃើញហោះហើរនិងចុះរកចំណីនៅក្នុងសង្កាត់និមិត្ត ក្រុង ...

បន្ទាយមានជ័យ៖ ហ្វូងសត្វស្លាបដ៏កំរជាច្រើនប្រភេទគេប្រទះឃើញហោះហើរនិងចុះរកចំណីនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កំពុងតែប្រឈមនិងការបាត់បង់នៅពេលឆាប់ៗខាងមុខនេះ ខណៈគេឃើញប្រជាពលរដ្ឋដាក់តាំងលក់នៅលើតាមផ្សារក្នុងខេត្តបន្ទាយមានជ័យតែមន្ត្រីជម្នាញមិនទាន់មានការបង្ក្រាប។

មជ្ឈដ្ឋានកំពុងតែរិៈគន់ជាខ្លាំងទៅលើអ្នកលក់សត្វស្លាបដ៏កំរនៅចំណុចផ្សារមួយកន្លែង គេស្គាល់ថាផ្សារកូនដំរីឋិតក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែត ដោយគេមើលឃើញថាការដាក់តាំងលក់របស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ កើតមានជាច្រើនឆ្នាំនៅក្បែរភ្នែកច្រមុះរបស់មន្ត្រី ហើយនៅក្នុងការលក់នោះគេឃើញមានទាំងមន្ត្រីនិងសមត្ថកិច្ចជម្នាញទៅទិញយកមកធ្វើម្ហូប ប៉ុន្តែមន្ត្រីអភិរក្សសត្វព្រៃមិនដែលធ្វើការបង្រ្កាបម្ដងណានោះទេ គេសង្ស័យថាមានការបង់ប្រាក់ឲ្យមន្ត្រីជម្នាញផងទើបបែបតាំងលក់ចំហគ្មានបិទបាំងនោះ។

ពួកគាត់បញ្ជាក់ថា បើបណ្ដោយឲ្យដាក់តាំងលក់គ្មានការបង្ក្រាបរបស់មន្ត្រីអភិរក្ស បែបហ្វូងសត្វស្លាបដ៏កំរទាំងនោះនិងបាត់បង់នៅពេលខាងមុខនេះមិនខាន់។

សត្វដែលគេឃើញដាក់លក់នៅក្នុងតាមផ្សារជាច្រើនកន្លែង មានដូចជាផ្សារកូនដំរី ផ្សារត្រីប៉ោយប៉ែត ផ្សារកណ្តាល ផ្សារសមាគម គឺពេញនិយមលក់សត្វព្រៃ ជាប្រភេទ ដូចជាសត្វក្រៀលខ្យង អណ្តើក កន្ធាយ សត្វពស់ និងសត្វបក្សីជាច្រើន ដោយ មួយក្បាលលក់តម្លៃ ១៥០០០រៀល សត្វអណ្ដើកលក់ក្នុងមួយគីឡូ ៦ម៉ឺនរៀល សត្វពស់សាំងសឿ ១គីឡូ ៦ម៉ឺនរៀល ។

ករណីទីតាំងលក់សត្វព្រៃចំណុចផ្សាររកូនដំរីលោកនៅនិលនាយរដ្ឋបាលព្រៃឈើ៣ស្រុកក្រុងបានប្រាប់តាមទូរសព្ទ័ថា៖ លោកបានធ្វើការបង្រា្កបជាច្រើនករណីហើយនិងបានយកសត្វដែលបង្ក្រាបបានទៅដុតកំទេចចោល ហើយក្នុងការបង្ក្រាបនោះរឹបអូសបានសត្វ្វរស់និងនាំយកទៅលែងនៅទីកន្លែងមានសុវត្តិភាពផងដែរ។ បច្ចុប្បន្ននៅទីតាំងខាងលើនោះមិនដែលឃើញមានដាក់តាំងលក់សត្វស្លាប់ទៀតដែរ។ ហើយលោកក៏មានការសោកស្ដាយនិងភ័យព្រួយនៅការបាត់បង់ហ្វូងសត្វដ៏កំរខាងលើនោះដែរ។ វណ្ណា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top