Facebook Twitter Google+ Share

អ្នកភូមិមេសរប្រចាន់លើ តែងតែធ្វើនំចាមតាមទម្លាប់ នៅរដូវបុណ្យទាន

2019-4-14 08:00| jupi |Tnaot New

អ្នកស្រី យ៉េង បានប្រាប់ក្រុមការងារ Tnaot News ថា ឲ្យតែដល់រដូវធ្វើបុណ្យទានម្ដង ប្រជាពលរដ្ឋរស់នៅភូមិរបស់គាត់តែ ...

អ្នកស្រី យ៉េង បានប្រាប់ក្រុមការងារ Tnaot News ថា ឲ្យតែដល់រដូវធ្វើបុណ្យទានម្ដង ប្រជាពលរដ្ឋរស់នៅភូមិរបស់គាត់តែងតែធ្វើនំចាមតាមទំលាប់ ដើម្បីចែកចាយបងប្អូន សាច់ញាតិមកពីទីជិតទីឆ្ងាយ ដែលបានមកជួបជុំបងប្អូនគ្រួសារ នៅស្រុកកំណើតវិញ។ រីឯឪពុកម្ដាយ ឬបងប្អូន ដែលនៅស្រុក តែងតែធ្វើនំនេះដើម្បីរង់ចាំទទួលបងប្អូនឲ្យបានទទួលទាន ឬក៏ផ្ញើយកទៅហូប នៅទីកន្លែងការងារ។ មិនតែប៉ុណ្ណោះ ការធ្វើនំនេះក៏អាចចែកជូនអ្នកមានគុណ លោកយាយតាឲ្យគាត់ពិសាជួបជុំគ្នាយ៉ាងសប្បាយរីករាយទៀតផង។


អ្នកស្រី បានបន្ដថា ការធ្វើនំចាមនេះ គឺមានភាពរញេញ៉ៃស្មុគស្មាញបន្តិច ដោយយើងត្រូវការរៀបចំឱ្យតាមក្បួន ទើបទទួលបាននូវរសជាតិឆ្ងាញ់។ មុនដំបងយើងត្រូវទិញម្សៅអង្ករតាមចំនួនដែលយើងចង់បាន។ បើ ម្សៅអង្ករមួយគីឡូក្រាម ម្សៅមីមួយគីឡូក្រាម យើងត្រូវប្រើស្ករសកន្លះគីឡូក្រាម ពងទាចំនួន១៥គ្រាប់ ទឹកដោះគោខាប់ចំនួនមួយកំប៉ុង ដូងទុំមួយច្របាច់យកខ្ទិះ រម្ងាស់វាឲ្យឡើងខ្ទិះទើបយើងយកវាចាក់ចូលក្នុងវត្ថុអ្វីមួយដែលយើងអាចទុកបាន។



បន្ទាប់មកយើងយកម្សៅអង្ករ និងម្សៅមីទៅឆាឲ្យបានឆ្អិនល្អ ទើបយកវាមកច្របាច់បញ្ចូលគ្នា និងដំវាឲ្យមានជាតិស្វិត ហើយយើងលាយពងទាជាមួយរមៀត ដែលគេហៅថាទឹកស្មាច់ ដើម្បីឲ្យមានពណ៌ល្អ ឲ្យនំស្វិតមិនបែកនំ ហើយយើងយកវាមកបំពងឲ្យឆ្អិន ទុកជាការស្រេច៕ អត្ថបទ ដោយលោក យឺត ភារ៉ា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top