Facebook Twitter Google+ Share

អាជ្ញាធររៀបចំសង្ក្រាន្ត៤ថ្ងៃ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកមម្សាន្តក្នុងខេត្តស្ទឹងត្រែង

2019-4-14 17:41| jupi |Tnaot New

លោក ថាវ ប៊ុនថេន អភិបាលរងក្រុងស្ទឹងត្រែង បានមានប្រសាសន៍ថា អាជ្ញាធរខេត្តស្ទឹងត្រែង និងមន្ទីរជំនាញពាក់ព័ន្ ...

លោក ថាវ ប៊ុនថេន អភិបាលរងក្រុងស្ទឹងត្រែង បានមានប្រសាសន៍ថា អាជ្ញាធរខេត្តស្ទឹងត្រែង និងមន្ទីរជំនាញពាក់ព័ន្ធ ក្រោមការសហការរៀបចំពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបង្កើតឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ក្រោមប្រធានបទ “យុវជនដើម្បីសម្បតិ្តវប្បធម៌ និងប្រពៃណីជាតិ” ដោយនៅក្នុងកម្មវិធីនេះភ្ញៀវទេសចរជាតិ អន្តជាតិ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងយុវជន យុវតី អាចចូលរួមលេងសប្បាយជាមួយរបាំប្រពៃណី ល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត តាមចង្វាក់បែបប្រពៃណីវប្បធម៌ខ្មែរ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងជាការរួមចំណែកថែរក្សាមរតកដូនតា ព្រមទាំងបានបង្កើតឱកាសប្បាយដល់យុវជននៅក្នុងខេត្តរបស់ខ្លួនផ្ទាល់ ជៀសវាងការធ្វើដំណើរទៅឆ្ងាយ ដែលអាចប្រឈមគ្រោះថ្នាក់ផ្សងៗ ជាពិសេស បានបង្កើនភាពសប្បាយរីករាយចំពោះភ្ញៀវ បន្ទាប់ពីដើរលេងលម្ហែ នៅតាមរមណីយដ្ឋាននានាក្នុងខេត្តរួចមក។



ទន្ទឹមនឹងនេះ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានលើកឡើងថា ក្នុងឱកាសបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តស្ទឹងត្រែងនឹងមានភ្ញៀវចូលមកកម្សាន្តកើនលើសឆ្នាំកន្លងទៅ ដោយសារអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ទីរអង្គភាពក្នុងខេត្ត បានសហការរៀបចំផែនការទទួលភ្ញៀវទេសចរបានយ៉ាងល្អប្រសើរ ដូចជា ការរៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ការងាររៀបចំពង្រឹងគុណភាពសេវាកម្ម ការអប់រំក្នុងការចូលរួមរៀបចំអនាម័យបរិស្ថាន នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន មូលដ្ឋានអាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត និងរមណីយដ្ឋានទេសចរណ៍។ ក្រៅពីនេះ មន្ទីរទេសចរណ៍ ក៏បានការណែនាំដល់ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ឲ្យរក្សាតម្លៃ កុំឲ្យមានការដំឡើងថ្លៃ ដែលធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន និងបានត្រៀមរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងណែនាំពីការរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរ ពិសេសក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ដែលមានទឹក។

លោកប្រធានមន្ទីររូបនេះបានបន្ថែមថា នាពេលបច្ចុប្បន្ននេះ លោកសង្កេតឃើញថា ភ្ញៀវទេសចរបានចំណាយពេលវេ លាងាកមកចាប់អារម្មណ៍ដើរកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងភា គឦសានកម្ពុជា មានខេត្តស្ទឹងត្រែងផងដែរ ដោយមានការកកើតរមណីយដ្ឋានទេសចរណ៍ច្រើនកន្លែង ដូច្នេះលោកហ៊ានសន្និដ្ឋានថា ចំនួនភ្ញៀវទេសចរមកលេងខេត្តស្ទឹងត្រែងនឹងមានការកើនឡើងជាងឆ្នាំ២០១៨។

សូមរម្លឹកថាចំនួនភ្ញៀវទេសចរណ៍ដែលមកម្សាន្តក្នុងខេត្តស្ទឹងត្រែងក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយះពេលបីថ្ងៃក្នុងឆ្នាំ២០១៨កន្លងទៅ មានចំនួនសរុប ៤០៦៥៧នាក់ ក្នុងនោះភ្ញៀវជាតិចំនួន៤០៦០៤នាក់ និងភ្ញៀវអន្តរជាតិចំនួន៥៣នាក់៕ ដោយៈ អ៊ិត តុលា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top