Facebook Twitter Google+ Share

លោក Ghosn ត្រូវចោទប្រកាន់ ពីបទរំលោភបំពានធ្ងន់ធ្ងរ លើការជឿទុកចិត្ត

2019-4-23 09:15| jupi |Tnaot

​តូក្យូ៖ព្រះរាជអាជ្ញាជប៉ុន បាននិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានចោទប្រកាន់ អតីតប្រធានក្រុមហ៊ុន Nissan របស់លោក Ca ...

​តូក្យូ៖ព្រះរាជអាជ្ញាជប៉ុន បាននិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានចោទប្រកាន់ អតីតប្រធានក្រុមហ៊ុន Nissan របស់លោក Carlos Ghosn ជាមួយនឹងការចោទប្រកាន់បន្ថែមទៀត ពីបទរំលោភលើការជឿទុកចិត្ត នឹងការប្រព្រឹត្តមិនត្រឹមត្រូវរបស់លោក ដែលបានពង្រីកនៅខាងក្រៅប្រទេសជប៉ុន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។


តុលាការកាត់ក្តីតូក្យូបាននិយាយថា ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការស្នើសុំ ពីមេធាវីរបស់លោក Ghosn សម្រាប់ការដោះលែងឲ្យនៅក្រៅឃុំ។ ការចោទប្រកាន់បានដាក់នៅថ្ងៃច័ន្ទ គឺជាការលើកទី៤របស់លោក។ ពួកគេទាក់ទងទៅនឹងការទូទាត់ ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយ ដែលត្រូវបានចោទប្រកាន់ថា បានទៅក្រុមហ៊ុនវិនិយោគឯកជន ដែលគ្រប់គ្រងដោយ Ghosn ។


ការចោទប្រកាន់ ត្រូវបានគេរំពឹងទុកហើយវាធានាថា លោកនឹងត្រូវឃុំខ្លួនយូរ។ ការឃុំខ្លួនបច្ចុប្បន្នរបស់លោក Ghosn នឹងត្រូវផុតកំណត់នៅថ្ងៃចន្ទ ប្រសិនបើលោកមិនត្រូវបានចោទប្រកាន់។ ការិយាល័យរបស់រដ្ឋអាជ្ញាក្រុងតូក្យូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Ghosn បានបណ្តាលឲ្យ មានការខូចខាតហិរញ្ញវត្ថុចំនួន ៥លានដុល្លារដល់ក្រុមហ៊ុន Nissan ដោយកាត់ទឹកប្រាក់ចំនួន ពាក់កណ្តាលចំនួន១០ លានដុល្លារ ដែលលោកបានផ្ទេរប្រាក់ តាមក្រុមហ៊ុន Nissan ទៅឲ្យភ្នាក់ងារលក់នៅបរទេស សម្រាប់ក្រុមហ៊ុនផលិតរថយន្ត នៅក្នុងឆ្នាំ២០១៧ និង២០១៨។


តុលាការបានចោទប្រកាន់ថា លោក Ghosn បានបង្វែរប្រាក់ចំណូល ២,៥លានដុល្លារ នៅក្នុងខែកក្កដាឆ្នាំ២០១៧ និងមួយឆ្នាំទៀត ២,៥លានដុល្លារពីភ្នាក់ងារ លក់ទៅឲ្យក្រុមហ៊ុនវិនិយោគឯកជនរបស់លោក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន របស់លោក៕



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top