Facebook Twitter Google+ Share

គ្រោះថ្នាក់យន្តហោះនៅអាមេរិក ស្លាប់៦នាក់

2019-4-23 09:17| jupi | Tnaot

​នាយកដ្ឋានរដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិក (FAA)បានប្រកាសឲ្យដឹងថាមានមនុស្ស៦នាក់ស្លាប់ នៅក្នុងហេតុការគ្រោះ ...

​នាយកដ្ឋានរដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិក (FAA)បានប្រកាសឲ្យដឹងថាមានមនុស្ស៦នាក់ស្លាប់ នៅក្នុងហេតុការគ្រោះថ្នាក់ធ្លាក់យន្តហោះ ធុនតូចប្រភេទ Beechcraft BE58 នៅរដ្ឋតិចសាសកាលពីថ្ងៃទី២២ខែមេសា ។



សារព័ត៌មាន CNN បានដកស្រងសម្តីលោក Jason Reyes អ្នកនាំពាក្យ ក្រសួងសុវត្ថិភាពចរាចរណ៍សាធារណរដ្ឋតិចសាសបានឲ្យដឹងថា ហេតុការគ្រោះថ្នាក់ កើតឡើងនៅវេលាម៉ោង៩ព្រឹក(ម៉ោងក្នុងតំបន់)ថ្ងៃទី២២ខែមេសានៅជិតទីក្រុង Kerrville ។ គ្រោះថ្នាក់នោះបានសម្លាប់មនុស្ស ទាំង៦នាក់នៅលើយន្តហោះ ។


យន្តហោះជួបគ្រោះថ្នាក់ពេលត្រៀមចុះចត ដោយបំណែកយន្តហោះត្រូវបានរកឃើញនៅចម្ងាយពីអាកាសយានដ្ឋានដល់ជិត ១០គីឡូម៉ែត្រ នៅភាគខាងជើងអាកាសយានដ្ឋាន ។ យន្តហោះខាងលើហោះហើរចេញពីទីក្រុង Houston ។


នៅពេលនេះគែមិនទាន់ដឹងពីមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់នៅឡើយទេ។ ក្រុមអ្នកជំនាញរបស់ FAA កំពុងតែបើកការស្រាវជ្រាវ ករណីគ្រោះថ្នាក់ខាងលើ ដោយបញ្ជូនអ្នកជំនាក់ទៅកាន់តំបន់យន្តហោះធ្លាក់៕



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top