Facebook Twitter Google+ Share

ស្រីលង្កាផ្តល់អំណាចដល់យោធា និងប៉ូលិស បោសសម្អាតក្រុមភេរវកម្ម

2019-4-23 09:21| jupi | Tnaot

​មេដឹកនាំស្រីលង្កាបានប្រកាសផ្តល់អំណាចដល់កងកម្លាំងយោធា និងប៉ូលិសដើម្បីបោសសម្អាតក្រុមភេរវកម្ម បន្ទាប់ពី ...

​មេដឹកនាំស្រីលង្កាបានប្រកាសផ្តល់អំណាចដល់កងកម្លាំងយោធា និងប៉ូលិសដើម្បីបោសសម្អាតក្រុមភេរវកម្ម បន្ទាប់ពីសោកនាដកម្មបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស២៩០នាក់ ។ 


សារព័ត៌មាន AP បានផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ថា លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កាបានផ្តល់អំណាចដល់កងកម្លាំងប៉ូលិស យោធា ចាប់ផ្តើមពីថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ នេះតទៅ បោសសម្អាត កម្ចាត់ពួកភេរវកម្មឲ្យអស់ ខណៈដែលក្រុមនេះបានវាយប្រហារគ្រាប់បែកសម្លាប់មនុស្សកើនឡើង២៩០នាក់ និងជិត៥០០នាក់រងរបួស ។


កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ ក្រុមវាយប្រហារក្នុងប្រទេសស្រីលង្កាបានវាយប្រហារគ្រាប់បែកនៅទីតាំងព្រះវិហារចំនួន៣កន្លែង និងនៅសណ្ឋាគារប្រណីតចំនួន៣កន្លែង បណ្តាលឲ្យស្លាប់ និងរងរបួសយ៉ាងរង្គាលតែម្តង ។ ក្រុមចារកម្មរបស់ស្រីលង្កាបានព្រមានអំពីលទ្ធផលនៃវាយប្រហារបង្ហូរឈាមនេះដែររបស់ក្រុមរ៉ាឌីកាលម៉ូស្លីម កាលពីអំឡុងសប្តាហ៍កន្លង ប៉ុន្តែហាក់ពុំមានវិធានការទប់ស្កាត់ ។


ការវាយប្រហារនេះគឺជាព្រឹត្តិការណ៍សោកនាដកម្មធ្ងន់ធ្ងរបំផុតរបស់ប្រទេសស្រីលង្កា ចាប់តាំងពីប្រទេសនេះហែកហួរដោយសង្គ្រាមស៊ីវិល ដែលបានបញ្ចប់ទៅវិញនៅក្នុងឆ្នាំ២០០៩ ។ រដ្ឋាភិបាលប្រកាសបិទបណ្តាញសង្គមមួយចំនួន, កងកម្លាំងប្រដាប់អាវុធបានល្បាតទ្រង់ទ្រាយធំនៅតំបន់វាលខ្សាច់ តាមដងផ្លូវក្នុងរដ្ឋធានីភាគកណ្តាលទីក្រុង Colombo និងប្រកាសប្រសិទ្ធភាពអនុវត្តច្បាប់បម្រាមគោលចរណ៍ ៕



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top