Facebook Twitter Google+ Share

អាកាសចរណ៍ប្រេស៊ីល Avianca Brasil លុបការហោះហើរជាង១០០០ជើង

2019-4-23 09:31| jupi | Tnaot

អាកាសចរណ៍ប្រេស៊ីល Avianca Brasil នៅក្នុងមួយសប្តាហ៍នេះ បានប្រកាសលុបចោល ការហោះហើររហូតដល់១,០៤៥ជើង និងបានសងត្រឡប់ទ ...

អាកាសចរណ៍ប្រេស៊ីល Avianca Brasil នៅក្នុងមួយសប្តាហ៍នេះ បានប្រកាសលុបចោល ការហោះហើររហូតដល់១,០៤៥ជើង និងបានសងត្រឡប់ទៅវិញ យន្តហោះចំនួន១៨គ្រឿងដែលបានជួលនោះ ទៅឲ្យភ្នាក់ងារជួលវិញ ។ 



ភ្នាក់ងារអាកាសចរណ៍ជាតិប្រេស៊ីលបានប្រកាសថា យន្តហោះទាំងនោះ ត្រូវបានបញ្ជូនត្រឡប់មកវិញ ហើយកាលពីថ្ងៃទី២២ ខែមេសា ដើម្បីកុំឲ្យប៉ះពាល់ដល់ការធ្វើដំណើរកម្សាន្តថ្ងៃចុងសប្តាហ៍របស់អ្នកដំណើរ ។ អតិថិជនអាចមកទទួលយកប្រាក់ថ្លៃទិញសំបុត្រវិញ ដោយសារតែការលុបចោលជើងហោះហើរនេះ ឬក៏អាចកក់សំបុត្រសារជាថ្មីជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលជាដៃគូជាមួយគ្នា ។


ក្រុមហ៊ុនអាកាសចរណ៍ Avianca Brasil បានបដិសេធផ្តល់លម្អិតព័ត៌មានថា ខ្លួនរក្សាទុកយន្តហោះប៉ុន្មានគ្រឿង ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ G1 បានផ្សាយថា អាកាសចរណ៍នេះ រក្សាទុកយន្តហោះតែ៧គ្រឿងប៉ុណ្ណោះ ឲ្យនៅដំណើរការហោះហើរលើផ្លូវអាកាសរបស់ខ្លួន ។


សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ អាកាសចរណ៍Avianca Brasil បានប្រកាសលុបចោលជើងហោះហើរអន្តរជាតិជាច្រើន ដូចជាជើងហោះហើរពីទីក្រុង Sao Paulo ទៅកាន់ទីក្រុង New York, Miami និង Santiago, Chile ផងដែរ ។ ក្រុមហ៊ុននេះបានដាក់ពាក្យក្ស័យធន់ កាលពីខែធ្នូ ឆ្នាំ២០១៨ ក្រោយពីមិនអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ សម្រាប់សងថ្លៃជួលយន្តហោះរបស់ខ្លួន ៕



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top