Facebook Twitter Google+ Share

រញ្ជួយដីកម្រិតខ្លាំង ៦,១រ៉ិចទ័រ នៅហ្វីលីពីន ស្លាប់ និងរបួសមនុស្សជាច្រើននាក់

2019-4-23 09:34| jupi | Tnaot

មន្ត្រីហ្វីលីពីនបានបញ្ជាក់ថា តិចបំផុតមនុស្ស៨នាក់បានស្លាប់ ក្រោយហេតុការណ៍រញ្ជួយដីកម្លាំងខ្លាំងមួយ កើតឡ ...

មន្ត្រីហ្វីលីពីនបានបញ្ជាក់ថា តិចបំផុតមនុស្ស៨នាក់បានស្លាប់ ក្រោយហេតុការណ៍រញ្ជួយដីកម្លាំងខ្លាំងមួយ កើតឡើងនៅដែនដីកោះ ឡូហ្សុន (Luzon) ។

ភ្នាក់ងារភ្នំភ្លើង និងការរញ្ជួយដីហ្វីលីពីនបានបញ្ជាក់ថា ការរញ្ជួយដីក្នុងកម្រិត៦,១រិចទ័រ កើតឡើងនៅវេលាម៉ោង១៧និង១១នាទី (ម៉ោងក្នុងតំបន់) ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ។



ទីតាំងអាកាសយានដ្ឋានមួយកន្លែងរងការខូចខាតធ្ងន់ធ្ងរ ខណៈដែលអគារយ៉ាងតិច២ខ្នងបានបាក់រលំរាបដល់ដី ។ មនុស្សម្នាជាច្រើនបាននាំគ្នារត់ចេញពីផ្ទះ និងអគារការិយាល័យទៅឈរនៅតាមដងផ្លូវ ។


អាជ្ញាធរកំពុងបារម្ភខ្លាចថា មានមនុស្សច្រើននាក់ទៀតបាននិងកំពុងកប់នៅពីក្រោមគំនរបាក់បែកនៃអគារបាក់រលំស្ថិតនៅក្នុងខេត្ត Pampangaនេះ ។

ទីតាំងខេត្តមួយនេះ ស្ថិតនៅភាគខាងជើងឆៀងខាងលិចទីក្រុងម៉ានីល ជាកន្លែងដែលរងគ្រោះធ្ងន់ជាងគេដោយសារតែការរញ្ជួយដីមួយលើកនេះ ។ អភិបាលខេត្ត គឺលោកស្រី Lilia Pineda ថ្លែងប្រាប់ប្រភពរ៉យទ័រថា មនុស្ស២០នាក់ផ្សេងទៀតបានរងរបួស ។


លោកស្រីបន្តថា «ពួកគេអាចលឺសំឡេងស្រែកយំដោយក្តីឈឺចាប់» ។ ពួកគេទាំងនោះកំពុងជាប់គាំងនៅក្នុងគំនរបែកបាក់ ។ វាមិនងាយស្រួលនោះឡើយ នៅក្នុងការជួយសង្គ្រោះពួកគេ ។

ទូរទស្សន៍ ABS-CBN បានផ្សាយថា សាកសព៣នាក់ត្រូវបានទាញចេញពីគំនរអគារហាងលក់ទំនិញមួយកន្លែង ក្រោយពីការរញ្ជួយដី ខណៈដែលស្ត្រីម្នាក់ និងចៅរបស់គាត់បានរកឃើញបាត់បង់ជីវិតនៅក្នុងទីប្រជុំជន Lubao ហើយថា មកទល់ពេលនេះ ជនរងគ្រោះ២០នាក់ ត្រូវបានជួយសង្គ្រោះ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ការរញ្ជួយដីលើកនេះ វាបានញាប់ញ័ររហូតដល់ទីក្រុងម៉ានីល ។ គេបានមើលឃើញអគារខ្ពស់ៗនៅទីនោះ ញាប់ញ័រជាច្រើននាទី ។


អាកាសយានដ្ឋានអន្តរជាតិ Clark International Airport ស្ថិតនៅភាគខាងជើងរដ្ឋធានី ធ្វើដំណើរមួយម៉ោងដល់នោះ ទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ។ នៅទីនោះ មនុស្ស៧នាក់បានរងរបួស ។សូមបញ្ជាក់ថា ហ្វីលីពីនជាប្រទេសស្ថិតនៅចំណុចខ្សែភ្នំភ្លើងផែនដីប៉ាស៊ីហ្វី ម្ល៉ោះហើយតែងតែមាននូវសកម្មភាពផ្ទុះភ្នំភ្លើង និងការរញ្ជួយដី ៕



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top