Facebook Twitter Google+ Share

សម្ព័ន្ធប្រទេសអារ៉ាប់សន្យាផ្តល់ជំនួយជាទឹកប្រាក់ ១០០លានដុល្លារក្នុងមួយខែដល់អាជ្ញាធរប៉ាឡេស្ទីន ដើម្បីដោះស្រាយបញ្ហាខ្វះខាតកញ្ចប់ថវិ ...

2019-4-23 10:12| jupi | Tnaot

(ប៉ាឡេស្ទីន)៖ក្រុមសម្ព័ន្ធអារ៉ាប់បានសន្យាថានឹងផ្ដល់ជំនួយ១០០លានដុល្លារក្នុងមួយខែ ដល់អាជ្ញាធរបាឡេស្ទីនដ ...

(ប៉ាឡេស្ទីន)៖ ក្រុមសម្ព័ន្ធអារ៉ាប់បានសន្យាថានឹងផ្ដល់ជំនួយ១០០លានដុល្លារក្នុងមួយខែ ដល់អាជ្ញាធរបាឡេស្ទីនដើម្បី ដោះស្រាយបញ្ហាកង្វះខាតកញ្ចប់ថវិការបង្កឡើងដោយការសម្រេចចិត្តកាត់ពន្ធប្រាក់ចំណូលដែលអ៊ីស្រាអែលប្រមូល សម្រាប់ប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។



ការសន្យាផ្ដល់ជំនួយរបស់ក្រុមសម្ព័ន្ធអារ៉ាប់ធ្វើឡើងនៅអំឡុងកិច្ចប្រជុំមួយនាពេលថ្មីៗនេះ នៅឯប្រទេសអេហ្ស៊ីប និងជាការឆ្លើយទៅនឹងការសម្រេចចិត្តកាត់បន្ថយពន្ធប្រាក់ចំណូលដែលអ៊ីស្រាអែលប្រមូលសម្រាប់ប៉ាឡេស្ទីន។ អ៊ីស្រាអែល កាលពីខែកុម្ភៈបានប្រកាសថាខ្លួននឹងរក្សាទុកប្រាក់១៣៨លានដុល្លារក្នុងមួយខែ ពីការប្រមូលពន្ធ និងការផ្ទេរទៅឱ្យ អាជ្ញាធរប៉ាឡេស្ទីន ក្រោមសន្ធិសញ្ញាក្រុង Oslo ឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៥ ហើយដែលការរក្សាទុកនេះអាចនឹងកើនដល់ ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។


គួរបញ្ជាក់ថា បើតាមភាគីអាជ្ញាធរប៉ាឡេស្ទីន ការសម្រេចចិត្តរបស់អ៊ីស្រាអែល គឺមានបំណងកាត់បន្ថយការចំណាយរបស់ អាជ្ញាធរប៉ាឡេស្ទីនទៅឱ្យប្រជាជនប៉ាឡេស្ទីនដែលត្រូវឃុំខ្លួន និងរងអំពើហិង្សាពីអ៊ីស្រាអែល៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top