Facebook Twitter Google+ Share

ពិធីចូលឆ្នាំថ្មីប្រពៃណជាតិខ្មែររបស់ខេត្តត្បូងឃ្មុំ ទើបបានបញ្ចប់កាលពីរាត្រីថ្ងៃទី២១ ខែមេសា ...

2019-4-23 14:12| jupi |Tnaot

ខេត្តត្បូងឃ្មុំ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺបានប្រារព្ធធ្វើតាំងតែពីថ្ងៃទី១៤-១៥-១៦ ខែមេសា ម្ល៉េះ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ នៅតែលេងកម្សាន្តបន្តយ៉ាងសប្បាយរីករាយរហូតដល់រយៈពេល ៨ ថ្ងៃឯណោះ ព្រោះថាតាមវត្តអារាមមួយចំនួនដូចជាវត្តហ្លួងព្រះស្ដេចកន ក្នុងឃុំដូនតី ស្រុកពញាក្រែក និងវត្តមង់វៀវ ក្នុងឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។



ប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំបានឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋខ្មែរយើង កាន់តែមានជីវភាពធូធារ និងការសប្បាយរីករាយកាន់តែខ្លាំង ដែលកត្តាទាំងនេះគឺដោយ សារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ គ្រាន់តែបុណ្យចូលឆ្នាំជិតមកដល់ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស និស្សិតតាមសាលារៀន សាកលវិទ្យាល័យ និងតាមវិទ្យាល័យបាន រៀបចំធ្វើសង្ក្រាន្តដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាតិខ្មែរ គ្រប់ទីកន្លែងទាំងអស់ ។


ប្រជាពលរដ្ឋបន្តថា នៅពេលចូលឆ្នាំមាន ប្រជាពលរដ្ឋធ្វើដំណើកម្សាន្តតាមបណ្តាខេត្ត និងចេញទៅក្រៅខេត្តរបស់ខ្លួនកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នៅខេត្តត្បូងឃ្មុំ តាមទីវត្តអារាមមួយចំនួនបងប្អូន នៅតែបន្តលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តអបអរសាទរពិធីចូលឆ្នាំរហូតថល់ថ្ងៃទី២១ ខែមេសា ទើបបញ្ចប់៕



Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top