Facebook Twitter Google+ Share

ពិធីចូលឆ្នាំថ្មីប្រពៃណជាតិខ្មែររបស់ខេត្តត្បូងឃ្មុំទើបបានបញ្ចប់កាលពីរាត្រីថ្ងៃទី ២១ មេសា ឆ្នាំ ២០១៩ ...

2019-4-23 14:14| jupi |Tnaot

ខេត្តត្បូងឃ្មុំ ៖ ប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាពនយោបាយពិតប្រកដ ដូចកម្ពុជាយើងសពថ្ងៃ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រោមដំបូល សុខសន្តិភាពនេះ កាន់តែមានឳកាសគ្រប់បែបយ៉ាង ក្នុងការប្រកបរបរទទួលទានមានបាន និងធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ ជាក់ស្តែងនៅ ក្នុងខេត្តត្បូងឃ្មុំ តាមវត្តអារាមមួយចំនួនបន្តសប្បាយរីករាយជាមួយបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែរយៈពេល ៣ ថ្ងៃ ដោយឡែកប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ នៅតែលេងកំសាន្តបន្តយ៉ាងសប្បាយរីករាយរហូតដល់រយៈពេល ៨ ថ្ងៃឯណោះ ព្រោះថាតាមវត្តអារាមមួយចំនួនដូចជាវត្តហ្លួងព្រះស្ដេចកន ក្នុងឃុំដូនតី ស្រុកពញាក្រែក និងវត្តមង់វៀវ ក្នុងឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។



ប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំបានអោយដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋខ្មែរយើង កាន់តែមានជីវភាពធូធារ និងការសប្បាយរីករាយកាន់តែខ្លាំង ដែលកត្តាទាំងនេះគឺដោយ សារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ គ្រាន់តែបុណ្យចូលឆ្នាំជិតមកដល់ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស និស្សិតតាមសាលារៀន សាកលវិទ្យាល័យ និងតាមវិទ្យាល័យបាន រៀបចំធ្វើសង្ក្រាន្តដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាតិខ្មែរ គ្រប់ទីកន្លែងទាំងអស់ ។


ប្រជាពលរដ្ឋបន្តថា នៅពេលចូលឆ្នាំមាន ប្រជាពលរដ្ឋ ធ្វើដំណើកម្សាន្តតាមបណ្តាខេត្ត និងចេញទៅក្រៅខេត្តរបស់ខ្លួនកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នៅខេត្តត្បូងឃ្មុំ តាមទីវត្តអារាមមួយចំនួនបងប្អូន នៅតែបន្តលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តអបអរសាទរពិធីចូលឆ្នាំរហូតថល់ថ្ងៃទី ២១ ខែមេសា ទើបបញ្ចប់ ។យើងឃើញថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានមែន ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាឲ្យបានដាច់ខាត ដោយកុំឲ្យជនណាមួយមកបំផ្លាញសន្តិភាពនេះបានឡើយ ។


ប្រជាពលរដ្ឋបន្ថែមទៀតថា ដើម្បីថែរក្សាបានត្រូវមានការ ជឿជាក់ និងផ្តល់សេចក្តីទុកចិត្តទៅលើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ ពីព្រោះមានតែមន្រ្តី គណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះដែលនៅជិត និងរួមសុខទុក្ខ ជាមួយប្រជាពលរដ្ឋពិតប្រាកដ ផ្ទុយពីក្រុមមនុស្សមួយចំនួន ដែលបានត្រឹមតែសន្យា បោកប្រាស់ និងប៉ុនប៉ងធ្វើឲ្យប្រទេសជាតិ មានភាពវឹងវរតាមការបង្គាប់បញ្ជារបស់បរទេសមួយចំនួន ៕



Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top