Facebook Twitter Google+ Share

រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់របាយការណ៍វិភាគស្ថានភាពនៃផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី ជំហ៊ានទី២ ...

2019-4-23 14:17| jupi |Tnaot

ខេត្តមណ្ឌលគិរី៖ ដើម្បីជួយឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសន្តិសុខដីធ្លីរបស់ប្រជាពលរដ្ឋទូទាំងខេត្ត នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់របាយការណ៍វិភាគស្ថានភាពនៃផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី ជំហ៊ានទី២ ក្រោមវត្តមាន លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត លោក លី សាមិ សមាជិកក្រុមប្រឹក្សាខេត្ត លោក ភូរបា ឡិនហ៍ដាប់ ប្រធានគ្រប់គ្រងងតំបន់ទេសភាពទំនាបខាងកើត នៃអង្កការWWF ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ឬីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៥ តំណាង អង្កការដៃគូពាក់ព័ន្ធ ប្រមាណជា១០០នាក់ ដែលប្រព្រឹត្តទៅនៅផ្ទះសំណាក់ពេជ្រាដា ស្ថិតនៅក្រុងសែនមនោរម្យ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០១៩។



លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយចាត់ទុកការគ្រប់គ្រងធនធានធម្មជាតិ ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពដទៃទៀត។ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺដើម្បីជំរុញការរៀបចំ និងការអនុវត្តគោលនយោបាយ បទដ្ឋានគតិយុត្ត ផែនការសកម្មភាព និងកម្មវិធីនានា ឱ្យមានប្រសិទ្ធភាពសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ។ 


លោក បានបញ្ជាក់ថា គោលបំណង នៃសិក្ខាសាលានាពេលនេះ ទី១. បង្ហាញជូននូវវឌ្ឍនភាពនៃការកសាងផែនការរៀបចំដែនដីថ្នាក់ខេត្តសម្រាប់ខេត្តមណ្ឌលគិរី ទី២. ផ្ទៀងផ្ទាត់ទិន្នន័យការប្រើប្រាស់ដីតាមស្រុក ទី៣. វិភាគស្ថាប័នដោយផ្អែកលើការវិភាគស្វត (SWOT)នៅកម្រិតខេត្ត ទី៤. ពិគ្រោះយោបល់លើរបាយការណ៍វិភាគស្ថានភាព និងទី៥. លទ្ធភាពទទួលបានអនុសាសន៍នានាពីសិក្ខាកាម ដើម្បីកែលម្អរបាយការណ៍វិភាគស្ថានភាពឱ្យកាន់តែប្រសើរ។ លោក បានបញ្ជាក់បន្ថែមថា ហើយផែនការទាំងនោះ ជួយឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសន្តិសុខដីធ្លីរបស់ប្រជាពលរដ្ឋទូទាំងខេត្ត។ ដូច្នេះ លោក អភិបាលរងខេត្ត បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក ត្រូវចូលរួមផ្តល់មតិយោបល់ និងចែករំលែកទិន្នន័យ ដើម្បីធ្វើយ៉ាងណា ដំណើរការកសាងផែនការរៀបចំដែនដីខេត្ត មានភាពគ្រប់គ្រាន់ និងពេញលេញសម្រាប់ប្រើប្រាស់ដ៏មានប្រសិទ្ធភាព។


លោក ភូរបា ឡិនហ៍ដាប់ ប្រធានគ្រប់គ្រងងតំបន់ទេសភាពទំនាបខាងកើត នៃអង្កការWWF បានឱ្យដឹងថា ផែនការរៀបចំដែនដីថ្នាក់ខេត្ត ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានានូវការប្រើប្រាស់ដីធ្លីប្រកដដោយនិរន្តរភាព និងធ្វើឱ្យខេត្តមណ្ឌលគិរី មានការរីកចម្រើន។ ដូច្នេះ អង្កការWWF របស់លោក បានគាំទ្រលើផែនការរៀបចំដែនដីខេត្ត ហើយគឺជាផែនការមួយដែលធានានូវនិរន្តរភាព សម្រាប់ការអភិវឌ្ឍក្នុងខេត្ត នឹងជួយឱ្យប្រជាជនក្នុងខេត្តមណ្ឌលគិរី ប្រកដដោយសុខដុមរមនា៕



Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top