Facebook Twitter Google+ Share

ចំនួនអ្នកស្លាប់នៅស្រីលង្កា កើនឡើងដល់ ៣២១នាក់

2019-4-24 09:37| jupi |Tnaot

មន្ត្រីសុខាភិបាលស្រីលង្កាបានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារគ្រាប់បែកអត្តឃាតកាលពីថ្ងៃទី ...

មន្ត្រីសុខាភិបាលស្រីលង្កាបានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារគ្រាប់បែកអត្តឃាតកាលពីថ្ងៃទី២១ខែមេសាបន្តកើនឡើង ដោយសារតែមានអ្នករងរបួសធ្ងន់ជាច្រើនស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់  ហើយនៅពេលនេះមានអ្នកស្លាប់កើនឡើងដល់ទៅ៣២១នាក់។



សារព័ត៌មានរ៉យទ័រ បានផ្សាយថា រដ្ឋាភិបាលស្រីលង្កា បានសម្រេចកាន់ទុក្ខទូទាំងប្រទេស កាលពីថ្ងៃទី២៣ ខែមេសា។ ក្រៅពីអ្នកស្លាប់ នៅមានមនុស្សប្រមាណ៥០០នាក់រងរបួស ហើយអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត។ មន្ត្រីស្រីលង្កា បានផ្សាយថា យ៉ាងហោចណាស់ មានភេរវករអត្តឃាត៧នាក់ បើកការវាយប្រហារទៅលើព្រះវិហារចំនួន៣កន្លែង និងសណ្ឋាគារចំនួន៤កន្លែង នៅក្នុងប្រទេសនេះ។


ក្នុងថ្ងៃជាមួយគ្នានេះដែរ ប៉ូលិសស្រីលង្កា បានប្រកាសថា សមត្ថកិច្ច នៃប្រទេសស្រីលង្កា បានឃាត់ខ្លួនជនសង្ស័យចំនួន៤០នាក់ ក្នុងនោះមានជនជាតិស៊ីរីម្នាក់ ហើយ ក្រៅពីនេះជាជនជាតិស្រីលង្កា។ សារព័ត៌មាន AFP បានដកស្រងសម្តីរបស់រដ្ឋមន្ត្រីការពារជាតិលោក Ruwan Wijewardene ដោយបានប្រកាសឲ្យដឹងថា ការវាយប្រហារខាងលើ គឺជាការសងសឹកទៅលើការវាយប្រហារភេរវកម្ម នៅក្នុងព្រះវិហារអ៊ីស្លាម នៅទីក្រុង Christchurch ប្រទេសនូវែសេឡង់ កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top